ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ច្បាស់​នឹង​ភ្នែក​ពេក​ដល់​ថ្នាក់​ខ្សែប្រយុទ្ធ Inter Milan ថា Messi គ្មាន​គូ​ប្រៀប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lautaro Martinez របស់​ក្លិប Inter Milan…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lautaro Martinez របស់​ក្លិប Inter Milan ដែល​បាន​លេង​តទល់​នឹង Lionel Messi កាលពី​យប់​ថ្ងៃ​ពុធ​បាន​លាន់មាត់​សរសើរ Messi ថា ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។

Messi បាន​ជួយ​ក្លិប​លេង​តទល់​នឹង Inter Milan ក្នុង​ការ​ប្រកួត UEFA Champions League កាលពី​យប់​ថ្ងៃ​ពុធ ។ គេ​លេង​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ឱ្យ​កីឡាករ​នៅ​ក្លិប​គូប្រជែង Lautaro Martinez ទ្រាំ​មិន​សរសើរ​មិន​បាន ។

Martinez ដែល​ជា​អ្នករក​គ្រាប់​បាល់​បើក​ឆាក​របស់​ក្លិប Inter Milan បាន​សារភាព​ថា ការ​យកឈ្នះ​ក្លិប Barcelona គឺជា​រឿង​មួយ​យ៉ាង​លំបាក​ដោយសារ​តែ​មាន​កីឡាករ​ម្ចាស់​ពាន Ballon d’Or ៥​រដូវ​កាល Lionel Messi នៅ​លេង ។

មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​របស់ Messi រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន ESPN ថា ៖«Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ វា​ពិតជា​ពិបាក​ក្នុង​ការ​យកឈ្នះ Barca នៅ​ពេល​មាន Messi នៅ​លើ​តារាង ។ អ្នក​មិន​អាច​ទុក​ចន្លោះ​បន្តិច​ឱ្យ Messi បាន​ទេ​ព្រោះ​ថាបើ​មិន​ដូច្នោះ​ទេ​ការ​ប្រកួត​នឹង​គ្រប់គ្រង​លែង​បាន​ហើយ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ