ឮ​សំឡេង​ស្រែក​អូយ​ៗ​ជួយ​ផង​នៅ​ក្រោម​ជណ្ដើរ​ផ្ទះ​ស្រាប់តែ​ចុះ​មក​ឃើញ​ឈាម​ពេញ​ខ្លួន


ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស ខណៈ​ដែល​ជន​បង្ក​ឪពុក និង​កូន តែ​កូន​រត់គេច​ខ្លួន ឪពុក​ត្រូវ​នគរបាល​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៧ តុលា​នេះ ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ចំហៀង​ខាងត្បូង ភូមិ​បឹង​ជន្លេន ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ លឹ​ម សំអាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ជនសង្ស័យ​០២​នាក់ ទី​០១-​ឈ្មោះ ហុង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​កម្មករ​សំណង់ និង​ទី​០២-​ឈ្មោះ ថៃ ប៊ុ​ន​រ៉ុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​កម្មករ​លក់​គ្រឿង សំណង់ (​គេចខ្លួន​) ។

នគរបាល​បាន​ប្រាប់​អោយ​ដឹង​ថា កន្លង​មក​ជនសង្ស័យ ហុង ប៊ុ​ន​ធឿ​ន ជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​លឹ​ម សំអាត ធ្លាប់​មាន​ទំនាស់​គ្នា​ពី​រឿង​ជន​រង​គ្រោះ​បើក​វិទ្យុ​រំខាន​ការ​ដេក​ពួន (​ផ្ទះ​ជិត​គ្នា​) ។ ដោយ​ថ្ងៃ​ទី​០៧ តុលា​នេះ វេលា​ម៉ោង​១៧​និង​០០​នាទី ឈ្មោះ ហុង ប៊ុ​ន​ធឿ​ន បាន​ផឹកស្រា​នៅផ្ទះ​ឈ្មោះ ចំរើន យុទ្ធ នៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​២ ឃុំ​ឬ​ស្សី​ជ្រោយ ជាមួយ​ឈ្មោះ​ចាន់​ណា រហូត​ដល់​ម៉ោង​១៩​និង​៣០​នាទី ឈ្មោះ​ហុង ប៊ុ​ន​ធឿ​ន​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ រួច​ក៏​ដើរទៅ​ផឹក​នៅផ្ទះ​ឈ្មោះ ទូច បន្ត​ទៀត​ដែល​ត្រូវជា​បងប្អូន​រហូត​ដល់​ម៉ោង​២១​និង​០០​នាទី​ឈ្មោះ ហុង ប៊ុ​ន​ធឿ​ន មាន​ភាព​ស្រវឹង​បាន​ដើរមក​ផ្ទះ​បង្ករឿង​ឡូឡា​ជាមួយ​ជន​រង​គ្រោះ​ទៅ​វិញ​ទៅ​មក នៅ​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ថៃ ប៊ុ​ន​រ៉ុ​ង ជា​កូនបង្កើត​ឈ្មោះ ហុង ប៊ុ​ន​ធឿ​ន បាន​ដើរ​ចុះពីលើផ្ទះ​មិនដឹង​ថា មាន​កាន់​អី​នោះ​ទេ ចុះ​បាត់​រយៈពេល​ប្រហែលជា​០២​នាទី ស្រាប់តែ​ឮ​ជន​រង​គ្រោះ​ស្រែក​អូយ​ៗ​ជួយ​ផង នៅ​ក្រោម​ជណ្ដើរ​ផ្ទះ​ខ្លួនឯង ។

ភ្លាម​នោះ​ម្ដាយ​ជនសង្ស័យ​ឈ្មោះ ថៃ ប៊ុ​ន​រ៉ុ​ង ក៏​ចុះ​មក​ដី​ឃើញ​ជន​រង​គ្រោះ​មាន​របួស​ហូរ​ឈាម​ដេក​ដួល​នៅ​កន្លែង​កើតហេតុ ហើយ​មិន​ហ៊ាន​មើល​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ថៃ ប៊ុ​ន​រ៉ុ​ង (​ត្រូវជា​កូន​) បាន​គេចខ្លួន​មិន​ចូល​ផ្ទះ​បាត់​ទាំង​យប់​តែ​ម្តង ។ ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម​សមត្ថកិច្ច​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហុង ប៊ុ​ន​ធឿ​ន បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ តែ​ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​ស្រវឹងស្រា​អត់​ដឹង​ទេ ។

តាម​ការ​សួរ​ជន​រង​គ្រោះ​ឆ្លើយ​ថា​ឈ្មោះ ធឿ​ន និង​ម្នាក់​ទៀត​មើល​មិន​ច្បាស់​បាន​លួច​វ៉ៃ​ខ្លួន​បណ្ដាល​ឲ្យ​មាន​របួស ។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ករណី​នេះ​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ថៃ ប៊ុ​ន​រ៉ុ​ង ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ