ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​អភិវឌ្ឍន​ប្រទេស​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​គណៈប្រតិភូ​ចិន​ថា កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​នោះ​ទេ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច​បាន​សម្រេច​លុប​ចោល​នូវ​ល្បែង​កាស៊ីណូ​អន​ឡាញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​គណៈប្រតិភូ​ចិន​ថា កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​នោះ​ទេ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច​បាន​សម្រេច​លុប​ចោល​នូវ​ល្បែង​កាស៊ីណូ​អន​ឡាញ កាល​ពេល ថ្មី ៗ​កន្លង​មកនេះ ។ ថ្លែង​ការ​បញ្ជាក់​របស់​សម្តេច ខណៈ​អនុញ្ញាត​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា​នេះ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បាន​លុប​ចោល​នូវ online casino លើ​ប្រទេស​កម្ពុជា គឺ​សម្តេច​បាន​បញ្ជាក់​ថា ៖« កម្ពុជា​ជា​ប្រទេស​មួយ ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារសេរី ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ ប៉ុន្តែ​ពឹងផ្អែក​ទៅ​លើ​កត្តា​ជា​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច​ដូច្នេះ គឺ​យើង​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅ​លើ​កាស៊ីណូ​អន​ឡាញ​នោះ​ទេ​» ។ សម្តេច​បន្ត​ថា កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់ តាម​រយៈ​កាស៊ីណូ​អន​ឡាញ​នេះ ហើយ​កាស៊ីណូ​អន​ឡាញ​នេះ​ក៏​នាំ​មក​នូវ​ការ​ប្រឈម​ដូច​ជា ឧក្រិដ្ឋកម្ម ការ​លាងលុយកខ្វក់​ជាដើម ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សង្គម ។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា « បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន​មាន​លក្ខណៈ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ គោលដៅ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូត​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ ។ សម្ដេច​តេ​ជោ​ក៏​បាន​បន្ថែម​ថា​ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា​កំពុង​តែ​សហការ​នឹង​ចិន​ទៅ​លើ​ចំនុច​សំខាន់​ៗ​ដូច​ជា នៅ​ក្នុង​អនុ​តំបន់ គឺ​កិច្ច​សហប្រតិបត្តិការ​លើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុ​តំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម ។

បច្ចុប្បន្ន​នេះ យើង​នៅ​មាន​សក្ក​ដា​នុ​ពល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លង​មកនេះ​យើង​មាន​រួច​ទៅ​ហើយ នៅ​តំបន់​សេដ្ឋកិច្ច សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​ចិន ដែល​យើង​គួរតែ​មើល​នៅ​សក្តានុពល​ដែល​អាច នាំ​ចេញ​ផលិតផល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ។

ក្នុង​កិច្ច​ពិភាក្សា​នេះ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កុំ​មានការ​ភ័យ​ព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​សោះ ដោយសារ​តែ​ចិន និង​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ល្អ មាន​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​ហើយ ។ សម្ដេច​តេ​ជោ​ក៏​បាន​រៀបរាប់​អំពី​ទំនាក់ទំនង​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ​រវាង​កម្ពុជា និង​ចិន ជា​ពិសេស​សម្ដេច​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ប្រកាន់​យក​នយោបាយ​ចិន​តែ​មួយ​ដែល​គោលនយោបាយ​ចិន​តែ​មួយ​នេះ គឺ​កម្ពុជា​បាន​ចាប់ផ្តើម​តាំងពី​សម័យ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្ដម​សីហ​នុម​ក​ម្ល៉េះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ