ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍​អា​ដឹក​ដី​បុក​រះ​គូទ​គេ​ពីក្រោយ​ទាំង​កំរោល​…​ហើយមនុស្ស​រត់​ប្រះ​អាយុ​បាត់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងបន្ត លើករណី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែលបុក​រះកាលពី​ព្រឹក គិតមកទល់​រសៀលថ្ងៃទី​០៨ តុលា នេះ ​​អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ចំណែក​ឯអ្នកបើកបរ​រថយន្ត​ដឹក​ថ្ម…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងបន្ត លើករណី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែលបុក​រះកាលពី​ព្រឹក គិតមកទល់​រសៀលថ្ងៃទី​០៨ តុលា នេះ ​​អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ចំណែក​ឯអ្នកបើកបរ​រថយន្ត​ដឹក​ថ្ម បានរត់គេច​ខ្លួន​បាត់ដោយមិនទាន់រកឃើញ ។ ​

ប្រភពបន្តថា អ្នករងរបួស​ជិះរថយន្ត​TACOMA ១-​ឈ្មោះ ណៃ ចិន្ដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ កម្មករ ​(​​របួសធ្ងន់) និង២-​ឈ្មោះលិ ប៊ុ​ន​ថេ​ង ភេទប្រុស អាយុ១៩​ឆ្នាំ ជាកម្មករ ​(​​របួសធ្ងន់) ទាំង២នាក់ មាន​ទីលំនៅ ស្រុក​ទឹកឈូ ខេត្តកំពត​។ រីឯ​វត្ថុ​តាង រថយន្ត​ទាំង៣​គ្រឿង ត្រូវបាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក។

សូមរំលឹកថា កាលពីវេលាម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​ទី៨​ តុលា​ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​ ដែលបង្ក​ឡើងដោយ​រថយន្ត​ដឹក​ថ្ម​មួយ​​គ្រឿង ​ម៉ាក HYUNDAI ពណ៌.ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-0778 ជា​កម្ម​សិទ្ធ​ិក្រុមហ៊ុន​R (​អ្នកបើកបរ​រត់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ក្នុង​​ទិស​ដៅ​ចូលមក​ក្រុងព្រះសីហនុ ។ លុះ បើក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​​​បុក​រុញ​ពី​ខាងក្រោយ​រថយន្ត​ចំនួន​២​គ្រឿង​ក្នុង​ទិស​ដៅ​ស្របគ្នា ១-​រថយន្ត​ម៉ាក TACOMA ពណ៌.ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-4838 អ្នកបើកបរ​មាន​ឈ្មោះ ឈុ​ន ចេ​ង ភេទ ប្រុស អាយុ៥៥​ឆ្នាំ ​​​មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ​នុ និងមាន​អ្នក​រួម​ដំណើរ​ចំនួន២​នាក់​អង្គុយ​ខាងក្រោយ ។

រីឯ​​រថយន្ត​​មួយ​គ្រឿងទៀតម៉ាក IZUZU ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-8409 ដឹក​ទឹក​បរិសុទ្ធ​
ច​័ន្ទរះ ដោយអ្នកបើកបរ​ឈ្មោះ សឿ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជាកម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

អត្ថបទសរសេរ ដោយ