ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យខ្លាច…​ប្រទះ​មនុស្សកា.ប់ឆៅៗ ខណៈ ទើបអារ.កប្រពន្ធ​ហើយ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​សាហាវឃោរឃៅ និង​ព្រៃផ្សៃ​ពេក​ណាស់ ដែល​បុរស​ម្នាក់​ឈ្មោះឆ​យ ឈឿ​ន អាយុ​៥២​ឆ្នាំ បាន​យក​កណ្តៀវ​អា​រកប្រពន្ធ​និង​យក​កាំបិត​កាប់​ក្បាល​បន្ថែម​ទៀត​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​សាហាវឃោរឃៅ និង​ព្រៃផ្សៃ​ពេក​ណាស់ ដែល​បុរស​ម្នាក់​ឈ្មោះឆ​យ ឈឿ​ន អាយុ​៥២​ឆ្នាំ បាន​យក​កណ្តៀវ​អា​រកប្រពន្ធ​និង​យក​កាំបិត​កាប់​ក្បាល​បន្ថែម​ទៀត​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ តុលា នៅ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ។ ក្រោយ​កើតហេតុ បុរស​ជា​ប្តី​រូប​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ដកហូត​បាន​កាំបិត​២​និង​កណ្តៀវ​១​ជា​វត្ថុ​តាង ។

លោក​វរសេនីយ៍ទោ វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា ពេល​ទទួល​បានព័ត៌មាន​​ពី​ហេតុការណ៍​មនុស្សឃាត​យ៉ាង​សាហាវឃោរឃៅ​នេះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​និង​ប៉ុស្តិ៍​ឃុំ​ទួល​ស្នួលទៅ​កាន់​ផ្ទះ​កើតហេតុ​ជា​បន្ទាន់ និង​ឃើញ​បុរស​ជា​ឃាតករ​នៅ​លើ​ផ្ទះ​របស់​ខ្លួន ។ បុរស​នេះ​បាន​ដើរ​តម្រង់​មក​រក​រថយន្ត​របស់​សមត្ថកិច្ច និង​កាប់​ត្រូវ​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ឆេ ឡា​ង អាយុ​៤៩​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​ទួល​ស្នួល​ចំ​ក្បាល​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។

លោក​អធិការរង​បន្ត​ថា ភ្លាម​ៗ​នោះ ​សមត្ថកិច្ចបាន​ស្ទុះ​ទៅ​ចាប់​ជន​កំណាច​នេះ​ពេល​បម្រុង​កាប់បន្ថែម​១​កាំបិត​ទៀត​ទៅ​លើ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ខាន់ តូច អាយុ​៥៤​ឆ្នាំ ឃើញមាន​ស្នាម​អារ​កដោយ​កណ្តៀវ​និង​ស្នាម​កាប់​ត្រូវ​ក្បាល ហើយ​ក្រោយ​ពី​ពិនិត្យ​រួច​ក៏​ប្រគល់​សពឱ្យទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អ្វី​ដែល​គួរ​ឱ្យ​ខ្លោចផ្សា​ក្នុង​ចិត្ត​នោះ គឺ​ប្តី​ប្រពន្ធ​នេះ​បាន​បន្សល់​ទុក​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ ដែល​ពេល​នេះ​ក្លាយជា​ក្មេង​កំព្រា​ដោយសារ​ម្តាយ​ស្លាប់​ចោល ឯ​ឪពុក​ត្រូវ​ដេក​គុក ។ តាម​ប្រភព​ព័ត៌មាន​ថា មុន​កើតហេតុ​១​ថ្ងៃ ប្រពន្ធ​បាន​នាំ​បុរស​ជា​ប្តី​ដែល​មាន​អារម្មណ៍រ​វើរ​វាយ​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ ។ គ្រាន់តែ​ជិះ​ម៉ូតូ​ទៅ​ជិត​ដល់​វត្ត បុរស​ជា​ប្តី​បាន​ឈប់​ម៉ូតូ​មិនព្រម​ចូល​ទៅ​ក្នុង​វត្ត​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ឲ្យ​នោះ​ទេ រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែតុលា ក៏​កើត​មាន​ហេតុការណ៍​បែប​នេះ​តែ​ម្តង ។

នា​ព្រឹក​ថ្ងែ​ទី​៧ ខែតុលា បុរស​ជា​ប្តី​ដែល​ក្លាយទៅ​ជា​ឃាតករ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ រីឯនាយ​រង​ប៉ុស្តិ៍​នគរបាល​ទួល​ស្នួល​ដែល​រង​របួសធ្ងន់ ត្រូវ​បានការ​យកចិត្ត​ទុក​ដាក់​ពី​លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ហើយ​ក្នុង​ពេល​ស្នាក់​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ជួយ​ចេញថ្លៃ​ព្យាបាល​រួម​នឹង​ការ​ស្នាក់​នៅ​សព្វបែបយ៉ាង​ផង​ដែរ ។

បុរស​ជា​ប្តី​ឈ្មោះ ឆ​យ ឈឿ​ន បាន​ឆ្លើយ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ខ្លួន​ចេះ​តែ​ស្រមៃ​រវើរវាយ​ឃើញ​គេ​មក​រករឿង ពេល​នោះខ្លួន​ក៏​បាន​យក​កាំបិត​ផ្គាក់​ចុះ​មក​ដី តែ​ប្រពន្ធ​ឃាត់មិន​ឲ្យ​ចុះ​ហើយ​ទាញ​ទ្វារ​បិទ ។ បន្ទាប់​មក ប្រពន្ធ​បាន​យក​កាំបិត​ផ្គាក់​ពី​ខ្លួន​បោះ​មក​ដី រហូត​ដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ខ្លួន​ខឹង​ពេក​ក៏​ចាប់​ប្រពន្ធ​ក្រៀក​ករួច​យក​កណ្តៀវ​មក​អា​រក និង​ផ្តួល​ទៅ​លើ​រនាប​ផ្ទះ ហើយ​ឃើញ​មិន​ទាន់​ស្លាប់​ក៏​យក​កាំបិត​ផ្គាក់​មក​កាប់​បន្ថែម​ត្រូវ​ក្បាល​១​កា​បិត​ទៀត​បណ្តាល​ឲ្យ​ស្លាប់ ។

ក្រោយ​ពី​កាប់​រួច ខ្លួន​បាន​កាន់​កាំបិត​ចុះ​មកដី រួច​ដើរទៅ​ដើរមក​តាម​ផ្លូវ​និង​ដើរ​ចូល​មក​ក្នុងផ្ទះ​វិញ ឡើង​លើ​ផ្ទះ​ឃើញ​ក្មួយ​ខាង​ប្រពន្ធ​ឈ្មោះ ខាន់ រស្មី កំពុង​តែ​លើក​ម្តាយមីង​គ្រាហ៍​ឡើង ក៏​កាប់​ត្រូវ​១​កាំបិត​ហើយ​លោត​ចុះ​រត់គេច​ខ្លួន ។ បន្ទាប់​មក​ទៀត ឃើញ​រថយន្ត​របស់​សមត្ថកិច្ច​មក​ដល់ ខ្លួន​ក៏​យក​កាំបិត​ស្ទុះ​ទៅ​កាប់​និង​មានការ​ប្រវាយប្រតប់​គ្នា និង​ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់ ។ សូម​បញ្ជាក់​ថា បុរស​ជា​ប្តី​នេះ​ក៏​ធ្លាប់​ជា​អតីត​ទាហាន​ខ្មែរក្រហម​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ