ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ​ថៃ​ចុះប្រេង…ឆ្លង​ដែនមក​កាច់​បំផ្លាញ​​បា​រ៉ា​ស់​ប៉ុស្តិ៍​យាម​ខ្មែរ​ច្រក​«៤០០»

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សត្វដំរីព្រៃឈ្មោលមួយ​ក្បាល ​ក្នុង​ចំណោមជាច្រើនក្បាលបានដើរឡើងពីទឹកដីថៃ ឆ្លងចូលតាមច្រកទ្វារតំបន់«៤០០» ក្នុងស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យខាងភាគីកម្ពុជា បណ្ដាលឲ្យខូចខាតអស់គ្មានសល់ នៅ​វេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៧…

ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សត្វដំរីព្រៃឈ្មោលមួយ​ក្បាល ​ក្នុង​ចំណោមជាច្រើនក្បាលបានដើរឡើងពីទឹកដីថៃ ឆ្លងចូលតាមច្រកទ្វារតំបន់«៤០០» ក្នុងស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យខាងភាគីកម្ពុជា បណ្ដាលឲ្យខូចខាតអស់គ្មានសល់ នៅ​វេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៧ តុលា ខណ:បារ៉ាស់ខាងភាគីថៃបានលើកផុត ដោយ​សារ​បាន​ដឹង មុនពេលសត្វដំរីដើសំដៅមក ។

សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា សត្វដំរីព្រៃមួយក្បាលនោះ បានដើរមកពីទឹកដីថៃ តាមដងផ្លូវ
នា​ពេលយប់ឡើង ឆ្ពោះមកកាន់ប៉ុស្តិ៍ត្រួត​ពិនិត្យច្រកទ្វារតំបន់​«៤០០»​ដែលទំនងសត្វដំរីព្រៃឈ្មោលដ៏ ធំ១ក្បាលនោះចុះប្រេង​ផង ទើបបានមនអុកឡុកប៉ុស្តិ៍យាមបែបនេះ ។

ប្រភពបានបន្តថា ពេលនោះទា​ហានខាងភាគីថៃ បានលើកបារ៉ាស់ផុត ហើយនាំគ្នារត់ចេញពីក្នុងប៉ុស្ដិ៍​យាម រីឯខាងភាគីកម្ពុជា ដែល​មិនបានដឹងមុន ហើយមិនបានលើកបារ៉ាស់ ក៏ត្រូវសត្វដំរីនោះទាញកាច់​បំបាក់​ខូច​ខាតអស់ ។

បើតាមប្រភពពីទាហានថៃបានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ​មានសត្វដំរីព្រៃមួយហ្វូង​បានបំភ្លេច​បំផ្លាញផលដំណាំរបស់ពលរដ្ឋថៃអស់ជាច្រើន។ ហើយគេសង្ស័យថា សត្វដំរីឈ្មោលមួយក្បាល​ដែល​ចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះដែរ។

សមត្ថកិច្ចបាន​បញ្ជាក់ថា ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្តិ៍ច្រកទ្វារ៤០០ ខាង​លើនេះ បានរត់ព្រាតពេលដំរីចូលអុកឡុក ។ ប៉ុន្តែយ៉ាងណា សត្វដំរីចុះ ព្រេងមួយក្បាលនោះ មិន​បង្ក​គ្រោះ​ថ្នាក់ដល់មនុស្សទេ តែបានបំផ្លាញកុងត្រូលប៉ុស្តិ៍ត្រូតពិនិត្យ។ ក្រោយពីបង្កការអុកឡុក មួយប្រាវ​សត្វដំរី​នោះ​ ក៏វិលត្រឡប់ចូលទឹកដីថៃវិញទាំងកណ្ដាលយប់ចូលព្រៃបាត់ទៅ ​។

អត្ថបទសរសេរ ដោយ