ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម​…​ខឹង​ប្រពន្ធ​អារ​.​ក​ខ្លួនឯង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ប៉ង​ធ្វើ​អត្តឃាតដោយ​អា​រក​សម្លាប់​ខ្លួន ដោយសារ​ប្រពន្ធ​សុំ​លែងលះ​គ្នា​ដែល​ធ្វើ​ឱ្យ​តូចចិត្ត ក៏​សម្រេចចិត្ត​បែប​នេះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ផង​ដែរ ។ ករណី​អា​រក​ខ្លួនឯង​ប៉ង​សម្លាប់​ខ្លួន​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ប៉ង​ធ្វើ​អត្តឃាតដោយ​អា​រក​សម្លាប់​ខ្លួន ដោយសារ​ប្រពន្ធ​សុំ​លែងលះ​គ្នា​ដែល​ធ្វើ​ឱ្យ​តូចចិត្ត ក៏​សម្រេចចិត្ត​បែប​នេះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ផង​ដែរ ។ ករណី​អា​រក​ខ្លួនឯង​ប៉ង​សម្លាប់​ខ្លួន​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា វេលា​ម៉ោង​ប្រហែល៤​និង​១០​នាទី​រសៀល នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​ស្នាក់​ការ​សាខា​គយ​ទឹក​វិល ស្ថិត​ក្នុងភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ ពៅ អាយុ​៣៣​ឆ្នាំ មុខរបរលក់​កាំបិត បាន​យក​កាំបិតបន្ទោះ​អា​រក​សម្លាប់​ខ្លួនឯង ។ ជន​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ថៅកែ​ដំ​កាំបិត​លក់​ឈ្មោះ រី រ៉​វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​រូប​នេះ​បាន​ធ្វើ​អត្តឃាត គឺ​ដោយសារ​ខឹង​ប្រពន្ធ​សុំ​លែងលះ ហើយ​បច្ចុប្បន្ន​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ