ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ​… យុវជន​ណាត់​​គ្នា​តាម​ឆាតហ្វេស​ប៊ុក​​​ ១​យប់​៣​ដង (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តុលាការ​បាន​សម្រេច​ឃុំខ្លួន​ខាង​ប្រុស ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោយ​ពី​យុវជន​រូប​នេះ​ស្គាល់​នារី​រង​គ្រោះ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក និង​ទាក់ទង​តាម​ទូរស័ព្ទ រហូត​រួមមេត្រី​ជាមួយ​គ្នា​បាន​សម្រេច​១​យប់​៣​ដង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តុលាការ​បាន​សម្រេច​ឃុំខ្លួន​ខាង​ប្រុស ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោយ​ពី​យុវជន​រូប​នេះ​ស្គាល់​នារី​រង​គ្រោះ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក និង​ទាក់ទង​តាម​ទូរស័ព្ទ រហូត​រួមមេត្រី​ជាមួយ​គ្នា​បាន​សម្រេច​១​យប់​៣​ដង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ តុលា ២០១៩ នៅ​ភូមិ​ត្រពាំង​ធ្នុង ស្រុក​អង្គ​ស្នួល​នោះ​។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​៧ តុលា​នេះ លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ខាង​ប្រុស​ជា​ជនសង្ស័យ​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ពី​បទ «​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​» តាម​មាត្រា​៤២ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

សេចក្តីរាយការណ៍​បន្ត​ថា នារី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ស្រុក​អង្គស្នួល ចំណែក​​ជន​ត្រូវ​ចោទ​ឈ្មោះ​សុខ សុ​វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ រស់នៅ​ភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

នគរបាល​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​គ្នា​តាម​ឆាត និង​តាម​ទូរស័ព្ទ លុះដល់​ថ្ងៃ​ទី​៥ តុលា ម៉ោង​៧​យប់​ជនសង្ស័យ​ណាត់​ជន​រង​គ្រោះ​ឱ្យមក​រង់ចាំ​នៅ​មុខ​មណ្ឌល​សុខភាព​ឃុំ​ទួល​ព្រេ​ជ ដើម្បី​ទៅ​ដើរ​លេង និង​ហូប​អី​បន្តិច​ហូប​រួច​ត្រឡប់​មក​ដេក​ផ្ទះ​បងប្អូន​ជីដូនមួយ​របស់​ជនសង្ស័យ ។ លុះដល់​ម៉ោង​កើតហេតុ​ជនសង្ស័យ​បាន​រួមមេត្រី​ជាមួយ​ជន​រង​គ្រោះ​តែ​ម្តង​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ប្រាប់​ថា ខ្លួន​បាន​ស្រឡាញ់​គ្នា​តាម​ឆាត និង​ខ្លួន​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​ចំនួន​៣​ដង​ក្នុង​១​យប់ លុះដល់​ម៉ោង​៥​ភ្លឺ​ទើប​ខ្លួន​ជូន​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ​។

គួរ​រំលឹក​ទៀត​ថា ៖ ម្តាយ​ឆ្ងល់​! ឃើញ​កូនស្រី​ហើម ដើរ​មិន​ចង់​រួច​ក៏​ជជីក​សួរ បែកធ្លាយ​១​យប់​៣​ដង (​វី​ដេ​អូ​) ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ