ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​ខ្លាំង​និយាយ​ស្រួល​ៗ​មិន​ស្តា​ប់លោក គួ​ច ចំរើន លេង​១​ក្បាច់​ទុក​ឱសានវាទ​ឱ្យ​១​ថ្ងៃ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ជា​ពិសេស​មាន​កិច្ច​អន្តរា​គម​ន៏​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រុមការងារ​ក្រុងព្រះសីហនុ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក អ៊ី…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ជា​ពិសេស​មាន​កិច្ច​អន្តរា​គម​ន៏​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រុមការងារ​ក្រុងព្រះសីហនុ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក ជួប សីហា មន្ត្រី​សាលាក្រុង​បាន​ចុះ​ព្រមាន​លើ​ការដ្ឋាន​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​៧​មក​រា កែង​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​ក្រុម​ទី​០២​ភូមិ​០៤ សង្កាត់​លេខ​០៤​ក្រុងព្រះសីហនុ ដោយ​កំណត់​ឱ្យ​រើ​សម្ភារ​សំណង់​ចេញពី​ផ្លូវ​ជា​បន្ទាន់​មិន​ឱ្យ​លើស​ពី​មួយ​ថ្ងៃ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាក្រុង​ដែល​បាន​ដឹកនាំ​ក្រុមការងារ​បាន​អះអាង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ការដ្ឋាន​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​៧​មក​រា កែង​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​ក្រុម​ទី​០២​ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ បន្ទាប់​ពី​ក្រុមហ៊ុន​សាងសង់ នេះ​បាន​យក​ផ្លូវ​សាធារណៈ​ផ្ទុក​សម្ភារ​សំណង់​បិទផ្លូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មួយ​ចំហៀង​ផ្លូវ​បង្ក​ការ​កកស្ទះ​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​បើ​ទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​យ៉ាងណា​ក្តី ។

ដូចនេះ​ដើម្បី​ជា​ការ​ព្រមាន​អាជ្ញាធរ​ក្រុង​សម្រេច​ធ្វើ​កំណត់ហេតុ​រើ​សម្ភារ​សំណង់​របស់​ខ្លួន ចេញ​ពីលើ​ផ្លូវ​ដោយ​យក​សម្ភារ​សំណង់​ចេញ និង​ត្រូវ​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន​សំណង់​របស់​ខ្លួន​ទៅ​តាម​បច្ចេក​ទេស​សាងសង់​ឱ្យ​រួចរាល់​ជា​មុន​សិន​ទើប​អនុញ្ញាត​ឱ្យ​បន្ត​ការ​សាងសង់​បន្ត​ទៀត ។

ជុំវិញ​ចំណាត់ការ​យ៉ាង​ក្តៅ​គគុក​របស់​អាជ្ញាធរ​ក្រុង​នេះ​ផង​ដែរ​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង និង​បាន​ស្នើរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មន្ត្រី​ពាក់​ព័​ន្ឋ​រឹង​បន្តឹងបន្ថែម​ទៀត​ទៅ​លើ​ក្រុមហ៊ុន​សាងសង់​ជា​ច្រើន​ទៀត​ដែល​គិតតែ​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​ផ្ទុក​សម្ភារ​សំណង់​ផ្សេង​ៗ​នៅ​លើ​ផ្លូវ​សាធារណៈ បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ភាព​ស្មុគស្មាញ​ដល់​អាជ្ញាធរ​ដែនដី​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ