ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​ជា​ប្រភព​នៃ​សេចក្តី​លំបាក​នានា

4 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ថា កាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក មានទុក្ខ​ជា​ផល ប្រៀប​បាន​នឹង​ដុំ​ដែក​ក្តៅ តែ​វា​ជា​តម្រេក​ជា​ចំណង់​របស់​សត្វលោក ។ កាម​នេះ​មាន​ពីរ​យ៉ាង​គឺ…

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ថា កាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក មានទុក្ខ​ជា​ផល ប្រៀប​បាន​នឹង​ដុំ​ដែក​ក្តៅ តែ​វា​ជា​តម្រេក​ជា​ចំណង់​របស់​សត្វលោក ។

កាម​នេះ​មាន​ពីរ​យ៉ាង​គឺ កិលេស​ស​កាម​១ វត្ថុកាម​១​។ កិលេស​កាម​បាន​ដល់ គឺ​សេចក្តី​សៅហ្មង​ចិត្ត​ខាងក្នុង​ទាំង​ប៉ុន្មាន ឈ្មោះ​ថា​កិលេស​កាម​។ ចំណែក​វត្ថុកាម​បាន​ដល់​រូប សំឡេង ក្លិន រស សម្ផស្ស ទាំង​៥​នេះ​ឈ្មោះ​ថា​វត្ថុកាម​ ។

កាម​ទាំង​ពីរ​ប្រការ​នេះ​រមែង​ជា​របស់​មិន​ទៀងទាត់​ឡើយ តែង​ប្រែប្រួល​ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា គឺ​មិន​នៅ​នឹង​នួន​ជួន​បាន ជួន​បង់ តែ​ចិត្ត​ចង់បាន​មិន​ចេះ​ចប់ បាន​នេះ​ហើយ​ចង់បាន​នោះ​ទៀត​ពោល​គឺ​បាន​ប៉ុណ្ណេះ​ហើយ ចង់បាន​ប៉ុណ្ណោះ​ទៀត​មិន​ស្កប់ចិត្ត​ឡើយ ទើប​លោក​ពោល​ថា កាម​ជា​សេចក្តី​ទុក្ខ​របស់​សត្វលោក ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ