ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ប្រពន្ធ​កូន​យ៉ាងណា​ទៅ ! បើ​ប្តី​ស​ម្រ​ច​ចិត្ត​បែប​នេះ​…​ជា​អតីត​យោធា​វរៈ​១

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ តុលា​នេះ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​រលើ​ដើមឈើ នៅ​ចំណុច​បន្ទាយ​វរៈ​សេនា​តូច​លេខ​១ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ តុលា​នេះ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​រលើ​ដើមឈើ នៅ​ចំណុច​បន្ទាយ​វរៈ​សេនា​តូច​លេខ​១ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​ខាងលើ​មានឈ្មោះ យិ​ន ធឿ​ន អាយុ​៥២​ឆ្នាំ មុខរបរ​យោធិន​ចូល​និវត្តន៍ អតីត​យោធា​វរៈ​១ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​ទឹល​ល្អក់ ស្រុក​ព្រៃ​នប់ ព្រះ​សីហ​នុ ។ ជា​មនុស្ស​ស្រវឹង​គ្មាន​ពេល​លោះ ក្រោយ​ពេល​ពិនិត្យ​ជំនាញ​ប៉ូលិស និង​សម​ម​ត្ថ​កិច្ច អ​.​ហ ឃើញ​ថា សាកសព​ខាងលើ​ពិតជា​យក​ខ្សែ​លី​ឡុ​ង ពណ៌​សរ (​ខ្សែ​គោ​) ចងករ​ខ្លួនឯង​នៅ​លើ​ដើមឈើ​ពិតប្រាកដ​មែន ។ ចំពោះ​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ