ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ៗ​តែ​ម្តង​ពេញទំហឹង​អូស​កិន​ចិន​ម្នាក់ខ្ទាត​ចូលក្រោម​ឡាន​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់​សង្ឃឹម​រស់​តិចតួច​បំផុត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ស្ទូច​០១​គ្រឿង ពណ៌​ស បើក​កៀរ​ហើយ​បុក​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ លើ​ផ្លូវ​បុរី​កម្មករ ត្រង់​ចំណុច ជិត​ស្ពាន​សេ​តេ…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់​សង្ឃឹម​រស់​តិចតួច​បំផុត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ស្ទូច​០១​គ្រឿង ពណ៌​ស បើក​កៀរ​ហើយ​បុក​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ លើ​ផ្លូវ​បុរី​កម្មករ ត្រង់​ចំណុច ជិត​ស្ពាន​សេ​តេ ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ ។

យោង​តាម​ប្រភព​អំពី​លោក​ឧត្តម​សេនី​យ៏​ត្រី អុី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ លើ​ផ្លូវ​បុរី​កម្មករ ត្រង់​ចំណុច​ជិត​ស្ពាន​សេ​តេ ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ត​ស្ទូច​០១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-7967 អ្នកបើកបរ​ឈ្មោះ ផ​ន សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​វាល​រលឹម ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​អ្នក​រួម​ដំណើរ​ចំនួន​១​នាក់​ឈ្មោះ ហាង ហឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ស្ទូច​ទំនិញ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មាន​ទិស​ដៅ​ពី​លិច​ឆ្ពោះទៅ​កើត ។

លុះដល់​ចំណុច​ខាងលើ​បាន​កៀរ​ម៉ូតូ​០១​គ្រឿង​ម៉ាក Smash ពណ៌​សលាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1D-9181 អ្នកបើកបរ​ឈ្មោះ ឡៅ ហ្វុ​ង ភេទ​ប្រុស ជា​ជនជាតិ​ចិន មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​បើកបរ​ទិស​ដៅ​ស្របគ្នា​រួច​អូស​កិន​អ្នកបើកបរ​ម៉ូតូ​ចេញ​ពីលើ​ម៉ូតូ​តែ​ម្តង ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​មនុស្ស​ម្នាក់​ឈ្មោះ ឡៅ ហ្វុ​ង ជនជាតិ ចិន បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្រោយមក​ស្លាប់​នៅ​ក្នុង​គ្លីនិក បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​រក្សា​ទុក​នៅ​គ្លីនិក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល ។ ចំណែក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ រីឯ​ម្ចាស់​រថយន្ត​ដែល​រួម​ដំណើរ​លើ​រថយន្ត​សមត្ថកិច្ច​បាន​នាំ​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​សួរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ