ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិ​ថី​ឆ្ពោះទៅ​ការ​បញ្ចប់​ភាព​ក្រីក្រ​នៅ​ក្នុង​ពិភព​លោក

4 ឆ្នាំ មុន

​២-​ហេតុ​អ្វី​បានជា​ប្រទេស​មួយ​ចំនួន​នៅ​តែ​ក្រីក្រ​ដល់​សព្វ​ថ្ងៃនេះ ?ទោះបីជា​បដិវត្តន៍​ឧស្សាហកម្ម​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ក្លាយជា​អ្នកមាន ប៉ុន្តែ​នៅ​តែ​មាន​ជាតិ​សាសន៍ ក្រីក្រ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​កំពុង​អភិវឌ្ឍន៍ ។ ហេតុ​អ្វី​បានជា​ដូច្នេះ ?ដោយសារ​ភាព​ក្រីក្រ​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ប្រទេស​ក្រីក្រ​ភាគច្រើន​ជួប​នូវ​បញ្ហា​ដូច​គ្នា គឺ​ពួក​គេ​ជាប់អន្ទាក់​ភាព​ក្រីក្រ​ដ៏​ពិសពុល​ដែល​រារាំង​ពួក​គេ​ក្នុង​ការ​រំដោះខ្លួន​ចេញ​ទៅ​រក​ភាព​រីក​ចម្រើន មាន​ន័យ​ថា​ពួក​គេ​គ្មាន​វិធី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន…

២-​ហេតុ​អ្វី​បានជា​ប្រទេស​មួយ​ចំនួន​នៅ​តែ​ក្រីក្រ​ដល់​សព្វ​ថ្ងៃនេះ ?
ទោះបីជា​បដិវត្តន៍​ឧស្សាហកម្ម​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ក្លាយជា​អ្នកមាន ប៉ុន្តែ​នៅ​តែ​មាន​ជាតិ​សាសន៍ ក្រីក្រ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​កំពុង​អភិវឌ្ឍន៍ ។

ហេតុ​អ្វី​បានជា​ដូច្នេះ ?
ដោយសារ​ភាព​ក្រីក្រ​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ប្រទេស​ក្រីក្រ​ភាគច្រើន​ជួប​នូវ​បញ្ហា​ដូច​គ្នា គឺ​ពួក​គេ​ជាប់អន្ទាក់​ភាព​ក្រីក្រ​ដ៏​ពិសពុល​ដែល​រារាំង​ពួក​គេ​ក្នុង​ការ​រំដោះខ្លួន​ចេញ​ទៅ​រក​ភាព​រីក​ចម្រើន មាន​ន័យ​ថា​ពួក​គេ​គ្មាន​វិធី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន និង​ឧត្តុង្គឧត្តម​ទេ ។

ប៉ុន្តែ​អន្ទាក់​នៃ​ភាព​ក្រីក្រ វា​មាន​រូបភាព​ច្បាស់​លាស់​​មួយ​ចំនួន ឧទាហរណ៍​បញ្ហា​ចំបង​មួយ​សម្រាប់​ប្រទេស​ក្រីក្រគឺ ទីតាំង​ភូមិសាស្ត្រ ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ខ្វះ​លក្ខខណ្ឌ​ចាំបាច់​ដែល​អាច​ឲ្យសេដ្ឋ​កិ​ច្ច្ល​លូតលាស់​បាន ប្រទេស​ខ្លះ​អាកាសធាតុ​ក្តៅ​ខ្លាំង​មិន​អាច​ធ្វើ​កសិកម្ម​បាន​ជោគជ័យ ឬ​ប្រទេស​នោះ​ព័ទ្ធ​ដោយ​វាល​ខ្សាច់ និង​ជួរ​ភ្នំ​ធ្វើ​ឲ្យ​គ្មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​ធ្វើ​កសិកម្ម និង​ត្រូវ​ចំណាយ​ខ្ពស់​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ។

ការ​អភិបាល​ជា​បញ្ហា​មួយទៀត​ប្រសិនបើ​ប្រទេស​មិន​ឲ្យ​អាទិភាព​ទៅ​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ទេ ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មិនល្អ និង​មិន​មាន​រូប​ភាពល្អ​ៗ​ទេ​សម្រាប់​ការ​ធ្វើ​ជំនួញ​។ ឩ​ទា​ហរ​ណ៍​បើ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវថ្នល់ ការ​អប់រំ បណ្តាញ​ទំនាក់ទំនង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។

បញ្ហា​មួយទៀត​របស់​ប្រទេស​ក្រីក្រ​គឺ ខ្វះ​នូវ​ការ​បង្កើត​ថ្មី និង​ជួប​បញ្ហា​ការ​ទិញ​ខួរក្បាល​(Brain drain) នៅ​ក្នុង​ប្រទេស​ក្រីក្រ​អ្នក​ដែល​ទទួល​បានការ​អប់រំ​នឹង​ចាកចេញ​ទៅ​ប្រទេស​អ្នកមាន​ដោយសារ​តែ​ទីផ្សារ​ក្នុងស្រុក​តូច​ចង្អៀត និង​កម្មសិទ្ធិបញ្ញា​មិន​ត្រូវ​បានការ​ពារ ។ចុង​ក្រោយ​គឺ បញ្ហា​ប្រជាសាស្ត្រ​ដែល​ជា​បញ្ហា​ធំ​មួយ ។ ប្រទេស​ក្រីក្រ​មាន​អា​ត្រា​កើត​ខ្ពស់ នៅ​ពេល​ដែល​អត្រាកំណើន​កាន់តែ​ខ្ពស់​ការ​កើន​នៃ​សេដ្ឋកិច្ច​កាន់តែ​ទាប ។

ហេតុ​អ្វី ?
ព្រោះ​គ្រួសារ​ធំ​មួយ​មិន​អាច​បញ្ជូន​កូន​ទាំងអស់​ទៅ​សាលារៀន​បាន​ទេ ។ គ្មាន​នូវ​ការ​អប់រំ មនុស្ស​ជំនាន់​ក្រោយ​នឹង​គ្មាន​ឩ​បក​រណ៍​ដើម្បី​ទៅ​កាន់​ភាព​ជោគជ័យ​នោះ​ទេ ។

៣-​ការ​លូតលាស់​សេដ្ឋកិច្ច​ត្រូវការ​ដើមទុន ដែល​ជា​រឿង​មិន​អាច​ទៅ​រួច​មួយ​សម្រាប់​ប្រទេស​ក្រីក្រ
ពួក​យើង​ធ្លាប់​ដឹង​រួច​មក​ហើយ​នូវ​ឃ្លា​មួយ​ថា «​បណ្តាក់ទុន​ដើម្បី​បង្កើត​លុយ​» វា​ពិត​ទាំង​សម្រាប់​មនុស្ស និង​សម្រាប់​ប្រទេស ដើម្បី​ក្លាយទៅជា​អ្នកមាន​ដំបូង​យើង​ត្រូវការ​ដើមទុន រួច​បង្កើត​ទ្រព្យ​តាម​រយៈ​ការ​បណ្តាក់ ទុន​ប្រសិនបើ​ធ្វើ​បាន​ត្រឹមត្រូវ នឹង​បង្កើន​ទ្រព្យ​កាន់តែ​ច្រើន​សម្រាប់​វិនិយោគ​នៅ​ពេល​ខាង​មុខ​។ ទ្រព្យ​កើន​ប្រសិនបើ​ការ​លូតលាស់​សេដ្ឋកិច្ច​លឿន​ជាង​អតិផរណា និង​កំនើនប្រជាជន ។ អតិផរណា គឺជា​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយប័ណ្ណ​។ ប្រសិនបើ​ប្រទេស​មួយ​ផលិត​លុយ​លើស​ពី​តម្រូវការ​ប៉ុន្តែ​មាន​អតិផរណា​រូបិយប័ណ្ណ វា​ហាក់ដូចជា​មិន​បាន​នូវ​ទ្រព្យ​មក​វិញ​ទេ ។

កំណើន​នៃ​អត្រា​ប្រជាជន​ក៏​ជា​មហន្តរាយ​មួយ​មាន​ន័យ​ថា​មនុស្ស​ច្រើន តែ​ការ​វិនិយោគទុន​មាន​តិចតួច ដូច​នេះ​ទ្រព្យ និង​សេដ្ឋកិច្ច​លូតលាស់​បាន​លុះត្រាតែ​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ​ខ្ពស់​ជាង​អតិផរណា និង​កំនើន​អត្រា​​ប្រជាជន​។ វា​ហាក់ដូចជា​ងាយស្រួល​សម្រាប់​ប្រទេស​អ្នកមាន​ហើយ។

៥-​ការ​កែទម្រង់​រដ្ឋាភិបាល និង​អំណោយផល​ធម្មជាតិ​ធ្វើ​ឲ្យ​ចិន​ចេញពី​ប្រទេស​តោកយ៉ាក​មួយ​ក្លាយជា​ប្រទេស​អ្នកមាន
គ្រប់​គ្នា​បានដឹង​មក​ហើយ​ថា​ចិន​ជា​មហាអំណាច​ពិភពលោក​មួយ​នា​ពេល​សព្វថ្ងៃ ហើយ​ជា​ប្រទេស​ដែល​សេដ្ឋកិច្ច​លូត លាស់​លឿន​ជាងគេ​ក្នុង​ពិភពលោក​។ តាម​ការ​ពិត​រហូត​ដល់​ឆ្នាំ​១៩៧០​ប្រទេស​ចិន​ជា​ប្រទេស​ជនបទ​ក្រីក្រ​មួយ​ដែល​នៅ​ដាច់​ដោយឡែក​ពី​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក​។ នៅ​អំលុង​ពេល​នោះ​មាន​ប្រជាជន​ជា​ច្រើន​រស់នៅ​ក្នុង​ភាព​ក្រីក្រ និង​រដ្ឋាភិបាល​កុ​ម្មុ​យ​នី​សបាន​បង្កើត​ជញ្ជាំង​ការទូត ព័ទ្ធ​ជុំវិញ​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​រារាំង​ទីផ្សារ​ខាងក្រៅ និង​ការ​លូកដៃ​ពី​លោក​ខាងក្រៅ ។

ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ជាមួយនឹង​អំនោយផល​នៃ​ធនធានធម្មជាតិ​ទីតាំងភូមិសាស្ត្រ​បាន​ជួយ​ប្រទេស​ឲ្យ​បំបែក​វដ្ត​ក្រីក្រ​នេះ​ហើយ​កើន​នូវ​អំនាច​រហូត​ដូច​សព្វថ្ងៃ ។ ដំបូងក្រលេក​មើលទៅ​ទីតាំង​ភូមិសាស្ត្រ​ដ៏​មាន​អំនោយផល​របស់​ប្រទេស​ចិន ។ ប្រទេស​ចិន​មាន​ឆ្នេរសមុទ្រ​វែង និង​ផែ​ធំ​ៗ​ដែល​មាន​អំណោយផល​ជាង​ជាតិ​សាសន៍​ដទៃ ។

ព្រោះ​ពេល​ដែល​ប្រទេស​នេះ​បើកទ្វារ​ទៅ​កាន់​ពាណិជ្ជកម្ម​អន្តរជាតិ ឆ្នេរសមុទ្រ​នេះ​ហើយ​ដែល​ជួយ​ឲ្យ​មានការ​ផ្លាស់​ប្តូរទំនិញ​ចេញ និង​ចូល​ប្រទេស​ចិន​បាន​លឿន​។​ពាណិជ្ជកម្ម​បាន​បង្កើន​ចំណូល​សេដ្ឋកិច្ច​ធំ​មួយ​ធ្វើ​ឲ្យ​ប្រទេស​នេះ​រួច ពី​អន្ទាក់​ភាព​ក្រីក្រ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​ចិន​ក៏​បាន​បើកចំហរ​វិស័យ​កសិកម្ម​ទៅ​ឲ្យ​ទីផ្សារ​ឯកជន ។ ដែល​ពី​មុន​កសិកម្ម​របស់​ចិន​ត្រូវ​ដំនើ​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​ផលិត​បាន​ទិន្នផល​តិច និង​ប្រើ​កំលាំង​ពលកម្ម​ច្រើន​។ តែ​ការ​ផ្លាស់​ប្តូរ​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នេះ​ចាប់ផ្តើម​រីក​ចំរើន​លូតលាស់​។ ពេល​ដែល​រដ្ឋ​បាន​ផ្ទេរ​ការ​គ្រប់គ្រង​ផលិក​ម្ម​កសិកម្ម​ឲ្យ​ទៅ​កសិករ​ឯកជន​ជា​លទ្ធផល​មានការ​កើនឡើង​នូវ​ទិន្នផល​ដ៏​គំហុក​មួយ​។

ជា​ចុង​ក្រោយ​ប្រទេស​ចិន​ក៏​បាន​ប្រយោជន៍​ពី​អត្រា​ប្រជាជន​ចល័ត ព្រោះ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ការងារ​សំបូរ​បែប នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្សេង​ៗ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​។ កម្មករ​ផ្លាស់​ទៅ​តំបន់​នោះ​ដើម្បី​ធ្វើការ​ផលិតកម្ម​សហគ្រាស​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​។​ហើយ​ឩ​ស្សា​ហ​កម្មនេះ​បាន​ទាក់ទាញ​អ្នក​វិនិយោគទុន​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចំរើន​ថែម​មួយ​កម្រិត​ទៀត ។ (នៅមានផ្សាយបន្ត​)

អត្ថបទសរសេរ ដោយ