ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​មេបុណ្យ​ត្រូវ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​នា​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទ​មេបុណ្យ​ស្រុក​ថ្មពួក​ត្រូវ​បាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​ស្គាល់​នៅ​ពេល​កសាង​ស្ពានឈើ​ត​ភ្ជាប់​ជាង​៨០០​ម៉ែត្រ ជា​ស្ពាន​ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​ដែល​ស្ថិត​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ។ លោក យ៉ង់ តាំង​កួយ ប្រធាន​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ប្រាសាទ​មេបុណ្យ…

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទ​មេបុណ្យ​ស្រុក​ថ្មពួក​ត្រូវ​បាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​ស្គាល់​នៅ​ពេល​កសាង​ស្ពានឈើ​ត​ភ្ជាប់​ជាង​៨០០​ម៉ែត្រ ជា​ស្ពាន​ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​ដែល​ស្ថិត​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ។

លោក យ៉ង់ តាំង​កួយ ប្រធាន​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ប្រាសាទ​មេបុណ្យ ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ហើយ​ប្រាសាទ​មេបុណ្យ​នេះ កសាង​អំឡុង​សម័យ​ព្រះបាទ​ជ័យ​វរម័ន្ន​ទី​០៧ ហើយ​កសាង​នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ បរិវេណ​ប្រាសាទ​មាន​បណ្តោយ​ប្រវែង​១,៨០០​ម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ និង​មាន​បារាយ​ជុំវិញ ដែល​មាន​ឃឿ​ន​ប្រាសាទ បណ្តោយ​ប្រវែង​២៥០​ម៉ែត្រ និង​ទទឹង​២០០​ម៉ែត្រ​ដែល​មាន​រចនាបថ​ស្រ​ដៀង​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ។

លោក​បាន​បញ្ជាក់​ថា ប្រាសាទ​មេបុណ្យ​នេះ មាន​កំពូល​ចំនួន​៥ និង​មាន​បណ្ណាល័យ​១​ដែល​រង​ការ​បាក់បែក នា​សម័យ​សង្គ្រាម​ដោយ​ជនល្មើស​កាប់​គាស់​រក​វត្ថុ​បុរាណ​ត្រូវ​បាន​បាក់បែក និង​ខូចខាត​ស្ទើរ​ទាំងស្រុង​ហើយ មិន​ដែល​មាន​អ្នក​ស្គាល់​ឡើយ នៅ​ប្រាសាទ​មេបុណ្យ​នេះ ។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​បញ្ជាក់​ថា ប្រាសាទ​មេបុណ្យ​នេះ កាលពីមុន​មិន​ដែល​មាន​អ្នក​ស្គាល់​នោះ​ទេ ទើបតែ​ពេល​នេះ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ស្ថាប័ន និង​យុវជន​ធ្វើការ​សំអាត និង​រៀប​កសាង​ស្ពានឈើ និង​ជណ្តើរ​ក្នុង​ប្រាសាទ​រៀបចំ​សួន ។

ដោយ​បាន​ផ្តួចផ្តើម​កសាង​ស្ពានឈើ​ប្រវែង​៨០០​ម៉ែត្រ និង​ទទឹង​១,៨០​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ទីទួល​មួយ​កន្លែង ឆ្លងកាត់​វាលស្រែ​ទៅ​កាន់​ប្រាសាទ​មេបុណ្យ (​ជា​ស្ពាន​ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​) ដែល​កសាង​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​រួចរាល់​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​លោក​ជំទាវ និង​សប្បុរសជន​ប្រមាណ​ជិត​៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​នៅ​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ រយៈពេល​៣​ថ្ងៃ ឃើញ​មាន​ភ្ញៀវ​ជាតិ​មក​លេង​កម្សាន្ត​មាន​ប្រមាណ​ជិត​៣​ម៉ឺន​នាក់ ។ ដោយឡែក​នៅ​ស្រុក​ថ្មពួក​មាន​ទីទួល​ប្រាសាទ​ជា​ច្រើន​សល់​ជំនាន់​ដើម តែ​ប្រាសាទ​ដែល​ភ្ញៀវ​មក​លេង​កម្សាន្ត​មាន​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបន្ទាយ​ទ័ព និង​ប្រាសាទ​មេបុណ្យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ