នាវា​ល្បាត​ជប៉ុន​ បុក​ជាមួយ​នាវា​កូរ៉េ​ខាងជើង


ប្រទេស​ជប៉ុន ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​រាយការណ៍​ថា នាវា​កូរ៉េ​ខាងជើង​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​៧​តុលា បាន​បុក​ជាមួយ​នាវា​ត្រួតពិនិត្យ​១​គ្រឿង​របស់​ទីភ្នាក់ងារ​នេសាទ​ជប៉ុន ក្នុង​តំបន់​សេដ្ឋ​កិច្ចផ្ដាច់មុខ​ជប៉ុន​ក្នុង​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​។

អ្នកនាំពាក្យ​ម្នាក់​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​ថ្លែង​ថា យើង​បញ្ជូន​នាវា​សង្គ្រោះ​និង​យន្តហោះ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​តំបន់​មានការ​បុក​គ្នា​។ សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ភាព​លម្អិត​លើ​ពី​ការ​បុក​គ្នា​នោះ​នៅឡើយ​។ នាវា​កូរ៉េ​ខាងជើង​ដែល​ហាក់ដូចជា​នាវា​នេសាទ​អាច​វិល​ត្រឡប់​ទៅ​វិញ ជាមួយ​ការ​ខូចខាត​មួយ​ផ្នែក ក្រោយ​គ្រោះថ្នាក់​ក្នុង​សមុទ្រ​ជប៉ុន ត្រង់​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៣៥០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ឧបទ្វីប​ណូ​តូ​តំបន់​អ៊ី​ស៊ី​កា​វ៉ា​។

អ្នកនាំពាក្យ​រូប​នោះ​បាន​រំលឹក​ថា យើង​បាន​ពង្រឹង​ការ​ល្បាត​ក្នុង​ដែនទឹក​នោះ ដោយ​រួម​សហការ​ជាមួយ​ទីភ្នាក់ងារ​នេសាទ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ការ​នេសាទ​ខុសច្បាប់​របស់​បណ្ដា​នាវា​នេសាទ​កូរ៉េ​ខាងជើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ