ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ថា ប្រពៃណី​ខ្មែរ​អ៊ិ​ស្លា​ម​រៀប​ចំ​​ពិធី​បុណ្យ​សព​​របៀប​ណា? (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​ជាតិ​សាសន៍​នៅ​កម្ពុជា​ការ​រៀបចំ​ពិធី​បុណ្យសព​ធ្វើ​ឡើង​ទៅ​តាម​បែបបទ​ប្រពៃណី ទំនៀមទម្លាប់ និង​សាសនា​របស់​ខ្លួន ដែល​បាន​គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​ដ៏​យូរលង់​មក ។ មិន​ថា​ជនជាតិ​ខ្មែរ ជនជាតិ​ចាម ចិន…

រាជធានី​ភ្នំពេញ ៖ គ្រប់​ជាតិ​សាសន៍​នៅ​កម្ពុជា​ការ​រៀបចំ​ពិធី​បុណ្យសព​ធ្វើ​ឡើង​ទៅ​តាម​បែបបទ​ប្រពៃណី ទំនៀមទម្លាប់ និង​សាសនា​របស់​ខ្លួន ដែល​បាន​គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​ដ៏​យូរលង់​មក ។ មិន​ថា​ជនជាតិ​ខ្មែរ ជនជាតិ​ចាម ចិន វៀតណាម និង​ជាតិ​សាសន៍​ដទៃ ផ្សេង​ៗ​ទៀត​នោះ​ទេ សុទ្ធតែ​គោរព​ប្រតិបត្តិ​ទៅ​តាម​សាសនា រៀង​ៗ​ខ្លួន ។

ទន្ទឹម​នេះ កោះសន្តិភាព​សូម​នាំ​ប្រិ​យ​មិត្ត​អ្នក​អាន​ទៅ​ជួប​ជាមួយ​ហា​កឹ​ម​គីឡូម៉ែត្រ​លេខ​៨ រាជ​ធានី​ភ្នំពេញ​ដើម្បី​ឈ្វេងយល់​ពី​ទំនៀប​ទម្លាប់ ប្រពៃណី​នៃ​សាសនា​អ៊ិ​ស្លា​ម និង​ចង់​ដឹង​ថា​តើ​សាសនា​នេះ​រៀបចំ​ពិធី​បុណ្យសព​របៀប​ណា ?

លោក​សា​ឡេះ ពិត​អា​ពូត​ឡឹប ហា​កឹ​ម គីឡូម៉ែត្រ​លេខ​៨ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម គ្រប់​ៗ​រូប​ទាំងប្រុស​ទាំងស្រី​ពេល​ណា​អស់​សង្ខារ​ទៅ អ្នក​នៅរ​ស់ត្រូវ​តែ​រៀបចំ​ឱ្យ​គេ​៤​យ៉ាង ទៅ​តាម​ប្រពៃណី​នៃ​ច្បាប់​សាសនា ។

ហា​កឹ​ម គីឡូ​ម៉េ​ត្រ​លេខ​៨​បាន​រៀបរាប់​ពី​ការ​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុគ្គល​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​ស្លាប់​ទៅ ៖

១-​គឺ​យើង​ត្រូវ​ងូតទឹក​សំអាតខ្លួន​ឱ្យ​សព តាម​ទំនៀមទម្លាប់​នៃ​សាសនា គឺ​លាង​សំអាត​ឱ្យ​សព្វ​ខ្លួនប្រាណ​ដោយ​សង្កត់​ពោះ​ឱ្យ​ចេញ​លាមក​ឱ្យ​អស់ ។ ពេល​លាង​សម្អាត​រួច​យើង​យក​ទឹក​ស្អាត​៣​យ៉ាង ១​ទឹក​ស្អាត​១​ធុង ,២​ទឹក​ស្អាត​លាយ​ស្លឹក​ពុទ្រា​១​ធុង និង​៣​ទឹក​ស្អាត​លាយ​កម្បោរ​១​ធុង រួច​ហើយ​យក​ទឹក​ស្អាត​៣​មុខ ស្រោច​ពីលើ​សព​១​មុខ​៣​ដង ។ បន្ទាប់​មក​យក​ទឹក​សំ​ញ៉ាំង​ស្វាយ​បង្គំ​ឱ្យ​សព (​ស្រោច​ទឹក​លើស​ពរួច​សូត្រធម៌​) ។

២-​គឺ​យក​ក្រណាត់​ស​រុំ​សព​(​ហៅ​ការ​ហ្វា​ន់​)​។ ការ​ហ្វា​ន់​នេះ​មាន​២ សម្រាប់​បុរស​រុំ​ក្រណាត់​៣​ជាន់ និង​សម្រាប់​ស្ត្រី​៥​ជាន់ ដោយ​រាប់​ទាំង​សំពត់ ឬ​អាវ និង​ក្រណាត់​ស ។ ការ​រុំ​នេះ​ដោយ​ក្រាល​ពី​ក្រោម ៣ ឬ​៥​ជាន់​ទៅ​តាម​ប្រុស ឬ​ស្រី រួច​រុំជា​ន់ទី​១ ទី​២​រហូត​ដល់​៥​ជាន់ ។ ក្រោយ​ពី​រុំហើយ រួច​ចង​ជា​ចំណង​ចំនួន​៥, ចង់​ក្បាល (​ដូច​ចង​បេ​),​ចង​ចុងជើង​ផុត​, ចង​ត្រង់​កណ្តាល​ត្រង់​ទ្រូង និង​កែងដៃ​,​ចង​ត្រង់​ចង្កេះ​ត្រគាក និង​ក្បាល​ជ​ង្គ​ង ់​។ គ្រប់​ចំណង​ត្រូវ​មានមុខ​សម្រាប់​ស្រាយ​នៅ​ពេល​បញ្ចុះ ។

៣-​លើកយក​សព​ទៅ​ដាក់​លើ​គ្រែ​សែង បញ្ជូន​ទៅ​វិហារ ដើម្បី​ថ្វាយបង្គំ​សូត្រធម៌​សុំ​ពី​ព្រះ​អាល់​ឡោះ​ឱ្យ​អ្នក​ស្លាប់​ទៅ​ក៏​ដូច​ជា​អ្នក​នៅរ​ស់មាន​សេចក្ដីសុខ ។ និង​ទី​៤-​ដង្ហែ​យក​ទៅ​កប់​នៅ​ទី​បញ្ចុះសព​សាសនិក​អ៊ិ​ស្លា​ម ។

លោក​សា​ឡេះ ពិត​អា​ពូត​ឡឹប ឱ្យ​ដឹង​ទៀត​ថា តាម​ប្រពៃណី​ទំនៀមទម្លាប់​នៃ​សាសនា​អ៊ិ​ស្លា​ម ការ​រៀបចំ​បញ្ចុះសព​ឱ្យ​បាន​មុន​ថ្ងៃ​លិច បើ​មាន​ករណី​ខ្លះ​ក្រោយ​ថ្ងៃ​លិច ក៏​បាន​ដែរ​តែ​កុំ​ឲ្យ​ហួស​១​យប់​មិនល្អ​ទេ​សម្រាប់​សាសនា​អ៊ិ​ស្លា​ម ។ ការ​ជីករណ្តៅ វាស់​តាម​សព និង​មាន​ជំ​ម្រៅ​១​សន្ទូង ។ បើ​អាច​រាក់​ជាង​នេះ​ក៏​បាន​ដែរ​តែ​កុំឱ្យ​ធុំក្លិន ឬ​សត្វ​កាយ​សព​យក​បាន ។ បន្ទាប់​មក​ជីក​លុង​ប្រវែង​ប៉ុន​ខ្លួន​សព​ទៅ​ចំហៀង​ខាងលិច ។ ពេល​កប់​ត្រូវ​ដាក់​សព​បែរមុខ​ទៅ​លិច ដាក់​ក្បាល​ទៅ​ជើង​រួច​យ​ក្ដារ​បាំង ហើយ​កប់​ដី​តែ​ម្តង ។ ការ​កប់​សព​មិន​ពូន​ផ្នូរ​នោះ​ទេ គឺ​គ្រាន់តែ​ដាក់​ថ្ម​សម្គាល់​​ប៉ុណ្ណោះ។

លោក​ឡឹប ម៉ាត់ អាយុ​៨០​ឆ្នាំ មាន​លំនៅ​ភូមិ​ទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ដែល​ជា​ជនជាតិ​ចាម​កាន់សាសនា​អ៊ិ​ស្លា​ម បានឱ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ ពី​របៀប​រៀបចំ​បុណ្យសព ។ នៅ​ពេល កប់​សព​ពេញទី​លាន​អស់​កន្លែង​ហើយ ដោយ​មិន​មាន​កន្លែង​កប់​ទៀត អាច​ចាក់​ដី​ពីលើ​រួច​កប់​ជា​បន្ត​បន្ទាប់​​ជាន់​លើ​គ្នា បាន​ដូច​ជាទី​លាន​បញ្ចុះសព​វិហារ​គីឡូ​មែ​ត្រ​លេខ​៩ ចាក់​ដី​ពីរ​លើក​មក​ហើយ។

លោក​ឡឹប ម៉ាត់ ឱ្យ​ដឹង​ទៀត​ថា តាម​សាសនា​អ៊ិ​ស្លា​ម​បន្ទាប់​ពី​បញ្ចុះសព​រួច សាសនិក​អ៊ិ​ស្លា​ម​អាច​ធ្វើបុណ្យ​៣​ថ្ងៃ ៧​ថ្ងៃ ,៤០​ថ្ងៃ​,១០០​ថ្ងៃ ទៅ​តាម​លទ្ធភាព តែ​ការ​ធ្វើបុណ្យ​មិនធំ​ដុំ​នោះ​ទេ ដោយ​គ្រាន់តែ​អញ្ជើញ តា​ៗ(​អោ​ង​ៗ)​មក​សូត្រធម៌​តែ​ប៉ុណ្ណោះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ