ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ កម្ពុជា​ត្រូវការ​វិនិយោគិន​វៀតណាម​ផ្តោត​ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ខណៈ កម្ពុជា​មាន​វត្ថុធាតុដើម​តែ​ខ្វះ​លទ្ធភាព​កែ​ច្នៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

ហាណូយ​៖ ដោយ​កត់សម្គាល់​ឃើញ​ថា​ប្រទេស​វៀតណាម​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កែ​ច្នៃ​តាំងពី​ទសវត្សរ៍​៨០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដូច្នេះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ឥឡូវនេះ​វៀតណាម​មាន​លទ្ធភាព​និង​សមត្ថភាព​កាន់តែ​ខ្ពស់​ខាង​កែ​ច្នៃ ខណៈ​កម្ពុជា​មាន​វត្ថុធាតុដើម​ក៏​ប៉ុន្តែ​កម្ពុជា​ខ្វះ​លទ្ធភាព​នៃ​ការ​កែ​ច្នៃ​។ ហេតុ​ដូច្នេះ​ការ​វិនិយោគ​ទាក់ទង​ទៅ​លើ​ការ​កែ​ច្នៃ​ផលិតផល​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​នៅ​កម្ពុជា គឺជា​រឿង​ចាំបាច់ និង​អាច​ទាក់ទាញ​បាន​នូវ​ការ​វិនិយោគ​ពី​វៀតណាម​។ ​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ជម្រុញ​វិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហាណូយ​នា​រសៀល​ថ្ងៃ​ទី ៤ ខែតុលា​កន្លង​ទៅ​នេះ…

ហាណូយ​៖ ដោយ​កត់សម្គាល់​ឃើញ​ថា​ប្រទេស​វៀតណាម​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កែ​ច្នៃ​តាំងពី​ទសវត្សរ៍​៨០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដូច្នេះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ឥឡូវនេះ​វៀតណាម​មាន​លទ្ធភាព​និង​សមត្ថភាព​កាន់តែ​ខ្ពស់​ខាង​កែ​ច្នៃ ខណៈ​កម្ពុជា​មាន​វត្ថុធាតុដើម​ក៏​ប៉ុន្តែ​កម្ពុជា​ខ្វះ​លទ្ធភាព​នៃ​ការ​កែ​ច្នៃ​។ ហេតុ​ដូច្នេះ​ការ​វិនិយោគ​ទាក់ទង​ទៅ​លើ​ការ​កែ​ច្នៃ​ផលិតផល​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​នៅ​កម្ពុជា គឺជា​រឿង​ចាំបាច់ និង​អាច​ទាក់ទាញ​បាន​នូវ​ការ​វិនិយោគ​ពី​វៀតណាម​។

​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ជម្រុញ​វិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហាណូយ​នា​រសៀល​ថ្ងៃ​ទី ៤ ខែតុលា​កន្លង​ទៅ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​អ្នក​វិនិយោគិន​វៀតណាម​គួរ​យកចិត្តទុកដាក់​វិនិយោគ​និងបណ្តាក់​ទុក​ទៅ​លើ​ការ​កែ​ច្នៃ​នូវ​វត្ថុធាតុដើម​នានា​ដែល​កម្ពុជា​មាន ។ បន្ថែម​ពីលើ​នេះ សម្ដេច​តេ​ជោ​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នូវ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច «​ដើម្បី​ឲ្យ​មានការ​ជួបជុំ​គ្នា​ជា​ទៀត​ទាត់​រវាង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អ្នក​វិនិយោគ​វៀតណាម​។

ក្រៅពី​វេទិការ​រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​គប្បី​រៀបចំ​ឱ្យ​មាន​ជំនួប​ដោយឡែក​មួយ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមួយ​និង​អ្នក​វិនិយោគ​វៀតណាម​ដែល​ដឹកនាំ​ដោយ​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​» ក្នុង​ន័យ​ជម្រុញ​នូវ​ការ​វិនិយោគ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដូច្នេះ​ការ​ជួបជុំ​គឺ​គួរតែ​រៀបចំ​មួយ​ឆ្នាំ​ម្ដង មួយ​ឆ្នាំ​ពីរ​ដង ឬ​ក៏​មានការ​ចាំបាច់​ក្នុង​ការ​ជួប​បែប​នេះ​វា​ជា​ការ​ល្អ​នឹង​អាច​ឲ្យ​មាន​ជំនួប​ដោះស្រាយ​បញ្ហា​ភ្លាម​ភ្លាម​ដើម្បី​ងាយស្រួល​មិន​ត្រូវ​ទុក​ឲ្យ​អូស​បន្លាយ​ពេក​ដែល​នាំ​ទៅ​ដល់​ការ​ខាតបង់​សម្រាប់​ការ​វិនិយោគ​ឬ​រឿង​ច្រើន​ទៅ​ដល់​ទៅ​ដល់​ការ​រួមចំណែក​ការ​អភិវឌ្ឍ ។

សម្ដេច​ក៏​បាន​បញ្ជាក់​ថា​នេះ​ជា​យន្តការ​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយនឹង​ជប៉ុន​និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​។ ដូច្នេះ​បើសិនជា​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ឯកភាព​ចំពោះ​បញ្ហា​នេះ ខ្ញុំ​គិត​ថា​យើង​អាច​ដោះស្រាយ​បាន​ទាន់​ពេលវេលា​និង​កង្វល់​នៃ​លំបាក​នានា​។ ចំណុច​មួយទៀត​ទាក់ទិន​ជាមួយនឹង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន រវាង​ភាគី​ទាំង​ពីរ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​សូម​លើកទឹកចិត្ត​ឲ្យ​សភាពាណិជ្ជកម្ម​កម្ពុជា​និង​ធុរកិច្ច​របស់​វៀតណាម​នៅ​កម្ពុជា​មានការ​ជួបជុំ​គ្នា​ដើម្បី​ពិនិត្យ​ជាមួយ​គ្នា​ព្រោះ​អ្នក​រកស៊ី​ជាមួយ​គ្នា​តែងតែ​ចាប់ដៃ​ជាមួយ​គ្នា​។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្ដេច​តេ​ជោ​បាន​បង្ហាញ​នូវ​ការ​កោតសរសើរ​ដល់​ក្រុម​អ្នក​វិនិយោគ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​បង់​គឺ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្រុមហ៊ុន​ទៅ​ពី​ប្រទេស​វៀតណាម​បណ្តាក់ទុន​រកស៊ី ឬ​ធ្វើ​ជំនួញ​នៅ​កម្ពុ​ចា​មិន​ដែល​ជំពាក់​ហ៊ុន​ម្ដងណា​ទេ​គឺ​បង់ពន្ធ​ទៀត​ទាត់​ហើយ​មាន​តម្លាភាព​ខ្លាំង​ណាស់​។ បន្ថែម​ពីលើ​នោះ​ក៏​បាន​ចូលរួម​ជួយ​នៅ​ក្នុង​កិច្ចការ​សង្គម​យ៉ាងច្រើន​ដែល​ទាក់ទង​ជាមួយនឹង​កាកបាទក្រហមកម្ពុជា ឬ​ការ​ផ្ដល់​ជំនួយ​ដល់​ការ​ហ្វឹកហាត់​ហ្វឹក​ហ្វឹ​ន​ជាដើម ជួយ​ដោះស្រាយ​ការងារ​ធ្វើ​ហើយ​ក៏​បាន​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច ៧%​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​។

​បន្ថែម​ពីលើ​នេះ​សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​នូវ​ការ​យល់​ស្រប​ទៅ​នឹង​លោកនាយក​រដ្ឋ
មន្ត្រី​វៀតណាម​ដែល​ចង់​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​វៀតណាម ដូច្នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺ​មិន​ចាំបាច់​ទៅ​ណា​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ទេ ប៉ុន្តែ​សុំ​កសាង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​ឱ្យ​ដឹង​ថា​ផលិតផល​ចេញពី​កម្ពុជា ប៉ុន្តែ​អ្នក​វិនិយោគ​គឺ​ភាគី​វៀតណាម​។

សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​នឹង​ឈាន​ដល់​ជាង ៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ចុងឆ្នាំ ២០១៩ ដែល​ជា​តួលេខ​មួយ​ដ៏​ល្អ​ប្រសើរ ។ សម្តេច​នាយ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បើ​និយាយ​អំពី​ពាណិជ្ជកម្ម​យើង​មាន​សេចក្តី​រីករាយ​ដោយ​មានការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​តួលេខ​នេះ​បាន​កើនឡើង​ដល់​ជិត ៤,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៨ គឺ​កើនឡើង ២៤ ភាគរយ​បន្ថែម​ទៀត​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ។ ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​ឈាន​ដល់ ២,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​យើង​រំពឹង​ថា​នឹង​ទទួល​បាន​ច្រើន​ជាង ៥ ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ​នេះ​” ។

សូម​បញ្ជាក់​ការ​នាំ​ចេញ​របស់​វៀតណាម​មក​កម្ពុជា​រួម​មាន ដែក ប្រេង វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​និង​ផលិតផល​កសិកម្ម ដូច​ជា​ត្រី​សាច់​និង​បន្លែ​ក៏​ដូច​ជា​ទំនិញប្រើប្រាស់​ខណៈ​ដែល​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​រួម​មាន​គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ​និង​ផលិតផល​ធ្វើ​ពី​ឈើ​ផ្លែ​ឈើ​និង​បន្លែ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ