ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដឹកប្រើសទម្ងន់ជាង២០០គីឡូក្រាម​លែង​ចូលព្រៃវិញ​…បែរងាប់កណ្តាលផ្លូវ

4 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ គួរ​អោយ​សោកស្តាយបំផុត ដែលសត្វ​ប្រើស​ទម្ងន់​ជាង​២០០​គីឡូ​បានងាប់ពាក់​កណ្តាល​ផ្លូវ ខណៈ​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ ​បម្រុង​យក​វាទៅ​ព្រ​លែង​​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រៃ​ព្រះ​រកា​វិញ តែអកុសល​សត្វប្រើស​នោះបានងាប់ ។ ប្រភពបន្តថា សមត្ថកិច្ច​សង្ស័យ​ថា​…

​ខេត្តព្រះវិហារ ៖ គួរ​អោយ​សោកស្តាយបំផុត ដែលសត្វ​ប្រើស​ទម្ងន់​ជាង​២០០​គីឡូ​បានងាប់ពាក់​កណ្តាល​ផ្លូវ ខណៈ​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ ​បម្រុង​យក​វាទៅ​ព្រ​លែង​​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រៃ​ព្រះ​រកា​វិញ តែអកុសល​សត្វប្រើស​នោះបានងាប់ ។

ប្រភពបន្តថា សមត្ថកិច្ច​សង្ស័យ​ថា​ សត្វ​ប្រើស​មួយ​ក្បាល​នេះ​បាន​ជាប់អន្ទាក់​ព្រានព្រៃ​ជា​ច្រើន​ថ្ងៃ​រហូត រហូត​ប្រឹង​រើ​បំរះ​ពី​អន្ទាក់​រត់​ចូល​មក​ក្នុងភូមិ​ពោធិ៍ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​កាលពី​ម៉ោង​ប្រមាណ០៥​ភ្លឺ​ថ្ងៃ​ទី០៧ តុលា​ នេះ ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី រិ​ទ្ធ​ សូ​ណា អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​​ថា កាលពី​វេលា​ម៉ោង០៦និង៣០នាទី​ព្រឹក សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ពោធិ៍​ ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ថា ​បាន​ប្រទះ​ឃើញ​សត្វ​ប្រើស​ដ៏​ធំ​មួយ​ក្បាល ដែល​មាន​សភាព​រង​របួស​នៅ​ត្រង់​ជើង​និង​ស្នែង បាន​រត់​ចូល​មក​ក្នុងភូមិ​ពោធិ៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​នៅ​ទីនោះ​ទៅ​ចោមរោម​មើល​យ៉ាងច្រើន ។

លោក​បន្ថែម​ថា តាម​អបិយ​ជំនឿ​របស់​អ្នក​រស់នៅ​ស្រុកភូមិ​ទីនោះ អ្នកខ្លះ​បាន​យក​ម្សៅ ទៅ​លាប​នៅ​លើ​ខ្លួន សត្វ​ប្រើស​នោះ ​ដើម្បី​ឱ្យបញ្ចៀស​នូវ​គ្រោះ​ឧបទ្រពចង្រៃ​នៅ​ក្នុង​គ្រួសារ ។ លោក​បន្ត​ថា​ ក្រោយ​ពេល​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​ស្ថានភាព​របួស​សត្វ​ប្រើស​នោះ សមត្ថកិច្ច​ក៏​បាន​នឹក​យក​សត្វ​ប្រើស​នោះ​ បម្រុង​នឹង​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ដែន​អភិរក្ស​ព្រៃ​ព្រះ​រកា​វិញ ប៉ុន្តែ​នៅ​ពេល​ដឹក​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ជា​អកុសល​សត្វ​ប្រើស​នោះ​បាន​ស្លាប់​ទៅ​ហើយ ។ លោក​ថា​ការ​ស្លាប់​របស់ សត្វ​ប្រើស​ដ៏​កម្រ​មួយ​ក្បាល​យ៉ាង​ធំ​នេះ គឺជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង បើ​ទោះបីជា​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បរិស្ថាន​ខិ​ថា​ន​ខិតខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​ដោយ​នោះ ។

សូម​បញ្ជាក់​ថា ​ក្រោយ​ពេល​ដែល​សត្វ​ប្រុស​នេះ​បាន​ងាប់ សមត្ថកិច្ច​​បាន​ប្រគល់ខ្មោច​​ប្រើស​នេះ​ទៅ​ឱ្យ​មន្ទីរ បរិស្ថាន​ខេត្តព្រះវិហារ ដឹក​បញ្ជូន​បន្ត​ទៅ​កាន់អង្គការ​អភិរក្ស​សត្វព្រៃ នៅ​ខេត្តសៀមរាប ដើម្បី​ទុក​ជា​សំណាក់​សម្រាប់​បង្ហាញ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

អត្ថបទសរសេរ ដោយ