ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​មនុស្សធម៌​ប្រកបដោយ​វិជ្ជា​វិ​ជ្ជៈ​ដោយ​មិន​ប្រកាន់​ទិ​ន្នា​ការ​នយោបាយ​អ្វី​ទាំងអស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិកសមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត យុវជន​សម្តេច​តេ​ជោ ( TYDA )​កាលពី​ថ្ងៃ​ទី​៦ ខែតុលា​នេះ លោក ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិកសមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត យុវជន​សម្តេច​តេ​ជោ ( TYDA )​កាលពី​ថ្ងៃ​ទី​៦ ខែតុលា​នេះ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​បាន​បញ្ជាក់​ថា សមាជិក TYDA បាន និង​កំពុង​ចូលរួម​សកម្មភាព​មនុស្សធម៌​ប្រកប ដោយ​វិជ្ជា​វិ​ជ្ជៈ​ដោយ​មិន​ប្រកាន់​ទិ​ន្នា​ការ​នយោបាយ​អ្វី​ទាំងអស់ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា អ្វី​ដែល​សំខាន់​នៃ​ការ​ចូលរួម​របស់​សមាជិក TYDA គឺ​ការ​ជួយ​ពិនិត្យ និង​ព្យាបាល​ប្រជាជន​ដោយ​ឥត​គិតថ្លៃ ។ ការ​ចូលរួម​សកម្មភាព​មនុស្សធម៌​នេះ​គឺ​បាន​ទទួល​គុណ​តម្លៃ​ពី​សមាជិក និង​ប្រជាពលរដ្ឋ​តាម​រយៈ​ការងារ​មនុស្សធម៌​ប្រកបដោយ​វិជ្ជាជីវៈ​ទឹកចិត្ត ការ​ទទួលខុសត្រូវ និង​ការ​ពិនិត្យ​ព្យាបាល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ។

លោក​បញ្ជាក់​ថា សមាជិក TYDA គួរតែ​មាន​មោទនភាព​ចំពោះ​លទ្ធផល​សកម្មភាព​មនុស្សធម៌​ដែល​បាន​ជួយ​ដល់​ប្រជាជន​ឲ្យ​មានជីវិត​ថ្មី ស្នាមញញឹម​ថ្មី និង​សុភមង្គល​នៅ​ក្នុង​គ្រួសារ ។ លោក​បន្ត​ថា TYDA គឺជា​យន្តការ​ខ្មែរ​ជួយ​ខ្មែរ​ដែល​មាន​ទឹកចិត្ត​ជួយ​គ្នា​ដែល​បេះដូង​ដោយ​គុណភាព​របស់​សមាជិក​ទាំងអស់ ។ TYDA ក៏​ជា​យន្តការ​ជួយ​បណ្ដុះ​ទឹកចិត្ត មនុស្សធម៌ និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផង​ដែរ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​គ្រប់​សមាជិក TYDA ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​ប្រកបដោយ​ជំនាញ​ឆន្ទៈ និង​បេះដូង ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​ជា​លទ្ធផល​មក​ដល់​ឆ្នាំ​២០១៩​នេះ TYDA​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ជាង​៣០​ម៉ឺន​នាក់ និង​បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​បន្ត​បាន​ចំនួន​ជាង​៥​ពាន់​នាក់​ក្រោម ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។

លោក​ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​បញ្ចូល​សមាជិកសមាគម​សមាគម​គ្រូពេទ្យ​យុវជន​សម្ដេច​តេ​ជោ​(TYDA) មាន​អត្ថន័យ​ពីរ ទី​១ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​រីក​ធំធាត់​របស់ សមាគម និង​ទី​២ គឺជា​ការ​ថ្លែង អំណរ​គុណ​ចំពោះ​សមាជិក TYDA​ទាំងអស់ ដែល​បាន​ចូលរួម សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​សមាគម​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត ដែល​ការ​ចូលរួម​នេះ​បាន​កសាង​នូវ​សមាជិក និង​គុណភាព​នៃ​ការ​ព្យាបាល​ប្រកបដោយ វិជ្ជាជីវៈ​និង​បេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ