រាជធានីភ្នំពេញ ៖ ក្រោយពីកោះសន្តិភាពបានចេញផ្សាយជាបន្តបន្ទាប់ទាក់ទិនទៅនឹងទីតាំងរបស់រដ្ឋមួយកន្លែង ត្រូវបានធ្លាក់ទៅលើដៃឈ្មួញអ្នកមានលុយទិញយកបាត់ ហើយតម្រូវដេញមន្ត្រីបម្រើការងារនៅទីនោះឲ្យចេញដោយបង្ខំ ដែលដំបូងឡើយមិនបានគិតគូរប្រាក់គោលនយោបាយ ដល់មន្ត្រីទាំងអស់នោះទេ ។
ប៉ុន្តែដោយសារកោះសន្តិភាពបានចុះផ្សាយពីការត្អូញត្អែររបស់មន្ត្រីបម្រើការងារនៅនោះ រារែកមិនព្រមចេញឆាប់ ដោយរង់ចាំមើលប្រាក់ធ្លាក់ពីលើមេឃ ស្រាប់តែថ្ងៃ២ ខែតុលា មានស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ វេចលុយមួយសំពាយយកទៅចែកឲ្យមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដោយម្នាក់បានចំនួន២០០ដុល្លារអាមេរិក។
លុះនៅព្រឹកថ្ងៃទី៧ ខែតុលា នេះ លោកស្នងការរងដដែលនោះ បានស្ពាយលុយយកមកចែកឲ្យមន្ត្រីបម្រើកាងារនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបន្តទៀត
បើតាមមន្ត្រីនគរបាលទាំង៣ការិយាល័យនោះបានបង្ហើបឲ្យដឹងថា ប្រាក់ឧបត្ថម្ភនោះបានកំណត់ឲ្យម្នាក់២០០ដុល្លារអាមេរិកស្មើៗគ្នា មិនគិតថាអ្នកណាមេ អ្នកណាកូនចៅនោះទេ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ