ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ខឹង​ប្រពន្ធ​សុំ​លែងលះ បែរជា​ហ៊ាន​ធ្វើ​បែប​នេះ​ទៅ​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​អា​រក សម្លាប់​ខ្លួនឯង ខណៈ​ខឹង​ប្រពន្ធ​សុំ​លែងលះ​គ្នា ដោយសារ​តូចចិត្ត​ខ្លាំង ទើប​សម្រេចចិត្ត​បែប​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១៦​និង​១០​នាទី​រសៀល…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​អា​រក សម្លាប់​ខ្លួនឯង ខណៈ​ខឹង​ប្រពន្ធ​សុំ​លែងលះ​គ្នា ដោយសារ​តូចចិត្ត​ខ្លាំង ទើប​សម្រេចចិត្ត​បែប​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១៦​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែតុលា​នេះ ស្ថិត​នៅ​ត្រង់​ចំណុច លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​សាខា​គយ​ទឹក​វិល ក្នុងភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ពៅ អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​កាំបិត មានស្រុក​កំណើត​ភូមិ​ដើម​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ថៅកែ​ដំ​កាំបិត​លក់ ឈ្មោះ រី រ៉​វី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។ បុរស​ខាងលើ​ធ្វើ​អត្តឃាត​ដោយ​ប្រើ​កាំបិត តែ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ហើយ​ដែរ ។

សមត្ថកិច្ច​បាន​បន្ត​ថា មូលហេតុ​បណ្តាល​ឲ្យ​បុរស​រូប​នោះ​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង គឺ​ខឹង​ជាមួយ​ប្រពន្ធ​សុំ​លែងលះ​គ្នា ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ហើយ​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ