លោក​ថៅ សុ​គ​ន្ធា គ្មាន​បណ្តា​ប្រទេស​ណាមួយ ឬ​ជាតិ​ណាមួយ​មាន​វប្បធម៌​ល្អ​ឥត​ខ្ចោះ ឬ​លើ​គេ​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ តំណាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផ្តោត​លើ​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ និង វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ ។

លោក​សាស្ត្រាចារ្យ​ថៅ សុ​គ​ន្ធា ព្រឹទ្ធ បុរស​រង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា នៅ​សណ្ឋាគារ​សុខា​ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​មានការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​១០​ប្រទេស និង​បូក​ប្រទេស​ទី​ម៉​លេស ដែល​ជា​សមាជិក​ថ្មី ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​រដ្ឋបាល​របស់​SEAMEO BIOTROP លើក​ទី​៥៧ មាន​ប្រធានបទ​ប​សមាជិក​គ្រូបង្រៀន នៅ​អាស៊ី​អាគ្នេយ៍​ដោយ​ផ្តោត​លើ​ការ​សិក្សា​អំពី​ជីវចម្រុះ​នៅ​ក្នុង​តំបន់​អាស៊ី ហើយ​មាន​សារៈសំខាន់​បី​ធំ គឺ​១.​ផ្តោត​លើ​វិទ្យាសាស្ត្រ ២.​ផ្តោត​លើ​ការ​អប់រំ និង​៣.​ផ្តោត​លើ​វប្បធម៌ ។

លោក​បន្ត​ថា កិច្ចប្រជុំ​ធ្វើ​ឡើង ដើម្បី​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​គ្នាន​រវាង បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​ការ​បង្រៀន ផ្នែក​វប្បធម៌ និង​បច្ចេកទេស​ផង​ដែរ​។ លោក​ថា បើ​និ យាយ​អំពី​វប្បធម៌​វិញ គ្មាន​បណ្តា​ប្រទេស​ណាមួយ ឬ​ជាតិ​ណាមួយ​មាន​វប្បធម៌​ល្អ​ឥត​ខ្ចោះ ឬ​លើ​គេ​នោះ​ទេ ។ គឺ​បណ្តា​ប្រទេស​ទាំងអស់ សុទ្ធតែ​មាន​វប្បធម៌​ល្អ​រៀងខ្លួន ដូច្នេះ​ការ​ប្រជុំ​នេះ ក៏​បង្ហាញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ពោល គឺ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ឃើញច្បាស់​អំពី​គ្នា និង​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន​ក្នុង​តំបន់​ឲ្យ​យល់​ស្គាល់គ្នា​មិន​ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ ដែល​អាច​ឲ្យ​មនុស្សជាតិ​រស់នៅ​ក្នុង​សន្តិភាព និង​សុខ​ដុ​រម​នា​ជាមួយ​គ្នា ។

លោក​សាស្ត្រ​ចា​រ្យ​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​រដ្ឋបាល​សមាគម​ន៍​គ្រូបង្រៀន​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​ផ្តោត​លើ​ការ​សិក្សា​អំពី​ជីវចម្រុះ​នៅ​ក្នុង​តំបន់​អាស៊ី​លើក​ទី​៥៧(SEAMEO BIOTROP) និង​ធ្វើការ​ផ្លាស់​វេន​គ្នា​ជា​ទម្រង់​អក្សរ ដោយ​ឆ្នាំ​ក្រោយ​ប្រទេស​ឥណ្ឌូ​នេ ស៊ី​ជា​អ្នក​រៀបចំ​ធ្វើ​កិច្ចប្រជុំ ។ ចំណែក​ប្រធានបទ​វិញ​នឹង​ធ្វើ​តាម​ការ​កំណត់ ស្រប​នឹង​ផ្នែក​នីមួយ ៗ​ទាក់ទង និង​វិទ្យាសាស្ត្រ អប់រំ និង​វប្បធម៌ ។

លោក យ៉​ក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​លើក​ឡើង​ថា ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ស្វែង​យល់​អំពី​សមិទ្ធិ​ផល​របស់ SEAMEO BIOTROP ក្នុង​ឆ្នាំ​សារពើ​ព័ន្ធ ២០១៨-២០១៩ រួម​ជាមួយ​វិស័យ​លទ្ធផល​សំខាន់​ៗ​ចំនួន ៣ របស់ SEAMEO គឺ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​ភាព​មើលឃើញ​ក្នុង​តំប ន់​និង​មូលដ្ឋាន​ធនធាន​រឹង ។

ក្នុង​កា​រក សាង​សមត្ថភាព SEAMEO BIOTROP បាន​អនុវត្ត​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​៣២​វគ្គ​ដែល​ទាក់ទង​នឹង​ជីវវិទ្យា​ត្រូ​ពិ​ក រួម​មាន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​និង​សន្និសីទ​អន្តរជាតិ​ដែល​មានការ​ចូលរួម​ពី​អ្នកចូលរួម​មក​ពី​១០​ប្រទេស​ជា​សមាជិក SEAMEO ។

ម្យ៉ាងវិញទៀត ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ធនធាន​រឹង​របស់ SEAMEO BIOTROP ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ធនធានមនុស្ស​ហេដ្ឋារចនាសម្ព័ន្ធ និង​លទ្ធភាព​ហិរញ្ញវត្ថុ​ក្នុង​កំឡុង​ពេល​កំពុង​ពិនិត្យ ។ លោក​បញ្ជាក់​ថា « ខ្ញុំ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ប្រជុំ​ប្រចាំឆ្នាំ​នៃ​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ SEAMEO BIOTROP ដើម្បី​ពិភាក្សា​អំពី​កង្វល់​ផ្នែក​រដ្ឋបាល និង​បច្ចេកទេស​របស់​មជ្ឈមណ្ឌល​ឆ្ពោះទៅ​រក​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ពាក់ព័ន្ធ​របស់​អ្នក​នៅ​អាស៊ី​អាគ្នេយ៍​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ