ខេត្តសៀមរាប ៖ បើតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះថាស្ត្រីម្នាក់ត្រូវរថយន្តកូរ៉េចំណុះ២តោនកន្លះបុកស្លាប់ភ្លាមៗ នៅលើផ្លូវក្រវ៉ាត់ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវចូលសាលាសង្តាត់ស្វាយដង្គុំ លើផ្លូវក្រវ៉ាត់ក្រុងសៀមរាប ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តធំចំណុះ២តោនកន្លះ គ្មានស្លាកលេខ ជាមួយអ្នកបើកម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AC-8447 អ្នកបើកបរដោយឈ្មោះ ខា ស្រីម៉ៅ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យអ្នកបើកបរម៉ូតូខាងលើស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់ស្រមោល ។ ពាក់ព័ន្ធករណីនេះប្រភពបានបញ្ជាក់បន្ថែមថា កំពុងតែស៊ើបអង្កេត និងស្រាវជ្រាវជុំវិញហេតុការណ៍នោះដើម្បីស្វែងរកចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ក្រោយធ្វើការវាស់វែងរួចមកកម្លាំងជំនាញបានយកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
កែសម្រួលដោយ ៖ សំណាង
សហរដ្ឋអាមេរិក ៖ សាស្ត្រាចារ្យច្បាប់៣រូបវាយតម្លៃកាលពីថ្ងៃទី៤វិច្ឆិកាថា ការស៊ើបអង្កេតលើការដកតំណែងប្រឆាំងលោកដូណាល់ត្រាំ ជារឿងត្រឹមត្រូវហើយចាំបាច់ទៀតផង...
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលជិតពេញមួយឆ្នាំ២០១៩នេះផលិតផលកសិកម្មរបស់កម្ពុជាធ្លាប់បាននាំចេញនិងបន្តធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន បើតាមកោះសន្តិភាព...
ប្រទេសអាល្លឺម៉ង់-រុស្ស៊ី ៖ កាលពីថ្ងៃទី៤ធ្នូប្រទេសអាល្លឺម៉ង់ បានបណ្ដេញអ្នកការទូត២នាក់នៃស្ថានទូតរុស្ស៊ី ដែលអនុវត្តភ្លាមៗដោយចោទប្រកាន់ក្រុងមួស្គូថា...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីថ្ងៃទី៤ធ្នូប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយចិនប្រព្រឹត្តទៅយ៉ាងល្អបំផុត។ លោកត្រាំហាក់ប្រកាន់...
ពេលខ្លះអ្នកប្រហែលជាច្រណែននឹងមនុស្សមួយចំនួនដែលឆ្លងកាត់រដូវរងារដោយមិនជួយប្រទះបញ្ហាសុខភាពអ្វីបន្តិចសោះសូម្បីតែផ្ដាសាយ។ នោះក៏ព្រោះតែពួកគេមានប្រព័ន្ធ...
ហាង Stefano Ricci ជាហាងលក់សម្លៀកបំពាក់បុរសមួយដែលមានទីតាំងនៅ Beverly Hills នៃរដ្ឋ California ក្នុងសហរដ្ឋអាមេរិក និងជាហាងសម្រាប់បុរសៗដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។...
ទោះជាប្រព័ន្ធសង្គមបានជួយផ្តល់ភាពងាយស្រួលដល់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នាពិតមែនក្តី ភាពឯកកោនៅតែជាបញ្ហាមួយដែលមនុស្សពេញវ័យភាគច្រើនតែងជួប...
យោងតាមដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលអំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើ ឬហៅថាទម្លាប់ប្រក្រតីប្រចាំថ្ងៃ ដែលជាទម្លាប់ពិបាកនឹងកែ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវ...
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា «ការសិក្សាគ្មានដែនកំណត់ គ្មានទីបញ្ចប់ គឺជាការសិក្សាមួយជីវិត» ដូច្នេះអាយុគ្រាន់តែជាតួលេខដែលមិនអាចបញ្ឈប់ដូនជីមួយរូបវ័យដល់...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខ...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរស៣នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតបានសម្រុកទៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលកំពុងនាំគ្នា...
រាជធានីភ្នំពេញ ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំងហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ ដោយបានប្រកាសគាំទ្រដល់សមាជិក...
មុននេះកំពូលគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រ ទី៦ ធ្នូនេះ លោកអ្នក ដែលកើតឆ្នាំទាំង៥ ខាល រោង មមី វក ច មានសំណាងធំ មានលាភ មានលុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឡើងឋានៈ...
ខេត្តកំពង់ចាម ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់រហូតដល់អ្នកខ្លះត្រូវក្រោកពីងងឹត ដើម្បីអាំងភ្នក់ភ្លើងឱ្យមានភាពកក់ក្តៅ ។ ជាមួយគ្នានោះដែរ...
ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃចំនួន១០គ្រឿងដែលក្រុមជួញដូរឈើខុសច្បាប់ប្រើសម្រាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បន្ទាយមានជ័យ បានឃាត់រថយន្ត១...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង២៧នាទីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងជាន់ទី១...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះបានជំរុញឱ្យ...