លោកស្រីមេ​ប៉ូលិស​ទាស់​ជា​មួយ​ពលរដ្ឋ៥​នាក់…ចាំមើល៍អ្នកណាឈ្នះ?


ខេត្តតាកែវ ៖ លោកស្រី ប៉ែន សា​រុំ ដែល​មានមុខ​ងារ​នឹង​តួនាទី​ជា​ស្នងការរងនគរបាលខេត្តតាកែវ បាន​ប្តឹង​​​អតីត​គ្រូបង្រៀន​របស់​ខ្លួន រួម​នឹងពលរដ្ឋ​៥​រូប​ផ្សេង​ទៀត ដែល​រស់នៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ពី​បទ​ជេរ​ប្រមាថជាសាធារណៈ ។

លោក យឹ​ម ណាត ដែល​ជា​អតីត​គ្រូបង្រៀន​នៅ​សាលា​វិទ្យាល័យ​ព្រៃ​សណ្តែក ហើយ​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍បាន​លើក​ឡើង​ថា ដំណើរ​ដើម​នៃ​រឿង​នេះ គឺ​ក្នុង​អំឡុងឆ្នាំ​២០១៨ តុលា រូប​លោក​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​ច្រើន​នាក់ បាន​ធ្វើការដាំបង្គោល​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​ក្នុងភូមិ និង​បាន​ចាក់​ដី​សម្រាប់​ដាំ​បង្គោល​នេះ​ដែរ ។

ប៉ុន្តែក្នុង​ពេល​កំពុង​តែ​ដាំ​បង្គោល​នោះ ឈ្មោះ ប៉ែន សា​រុំ ដែល​ជា​អតីត​កូន​សិស្ស​របស់​គាត់បង្រៀន​នៅ​វិទ្យាល័យ​ព្រៃ​សណ្តែក ក្នុង​អំឡុង​ឆ្នាំ​១៩៨៨ បាន​ជិះ​រថយន្ត​ឆ្លងកាត់ ផ្លូវ​ដែល​ពលរដ្ឋ​កំពុង​តែ​ដាំ​បង្គោល ពេល​នោះ​ពលរដ្ឋ​សុំ​គាត់​រយៈពេល​៥​នាទី ដើម្បី​ដាំបង្ហើយបង្គោល​នោះ ប៉ុន្តែ​បែរជា​លោកស្រី ប៉ែន សា​រុំ ដែល​មាន​​តួនាទី បុណ្យ​ស័​ក្ត​ិជា​ស្នង ការ​រង​ខេត្តតាកែវ ប្រើ​សំដី មិន​សមរម្យ​មក​លើ​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​ដែល​មាន​វ័យ ចំណាស់​ទៅ​ហើយ ដោយ​ពោល​ថា​៉ ប្រ​ញ៉ាប់​ធ្វើ​ទៅ​ងាប់​ឯណា បន្ទាប់​មក​ក៏​មានការប្រកែក និង​ត​សំដី​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់បាន​ជេរ​ប្រមាថ​ទៅលើ​ឈ្មោះ ប៉ែន សា​រុំ នោះ​ឡើយ មាន​តែ​សុំ​ឲ្យ​គាត់​រង់ចាំ​បន្តិច ព្រោះ​ដាំ​បង្គោល​ជិត​រួចហើយ ។

លោក យឹ​ម ណាត បន្ថែម​ទៀត​ថា មូលហេតុ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ដាំ​បង្គា​ល នៅ​ផ្លូវ​ចូល​ក្នុងភូមិ ក៏​ដើម្បី​រាំ​រាំង​មិន​ឲ្យ​ឡាន​ដឹក​ដី​របស់​ឈ្មោះ ពៅ បើក​ឆ្លងកាត់​ភូមិ ព្រោះ វា​នឹង​ធ្វើ​ឲ្យ​ផ្លូវលំ​ដីស​នេះ ឆាប់​ខូច និង​មាន​សភាព​ហ៊ុយ​ខ្លាំង ដែល​អាច​នឹង​ប៉ះពាល់​ដល់ សុខភាព​ពលរដ្ឋ​នៅ​ទី​នេះ ដូច្នោះ​ក៏​ដាំ​បង្គោល​ដើម្បី
​កុំ​ឲ្យ​ឡាន​ដឹក​ដី​ចូល​តទៅ​ទៀត ។ ឈ្មោះ ប៉ែន សា​រុំ ដែល​មានមុខ​ងារ​ជា​ស្នងការ​រង​ខេត្តតាកែវ គឺ​មិន​ដែល​ឃើញ ហើយ​ក៏ មិន​ដែល​បើកឡាន​ចូល​ភូមិ​ក្នុង​ឃុំ​ព្រៃ​ស្លឹក​នេះ​ដែរ ប៉ុន្តែ​មិនដឹង​ថា នៅ​ថ្ងៃ​កើតហេតុ រូប គាត់បើកឡាន​នេះ បំណង​ទៅ​ណា​នោះ​ទេ ។

លោក យឹ​ម ណាត បញ្ជាក់​ទៀត​ថា ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​ឈ្មោះ ប៉ែន សា​រុំ ជាមួយនឹង​ប្រជាពលរដ្ឋ ឈ្មោះ​ប៉ែន សា​រុំ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ ដោយ​ធ្វើការ​ចោទប្រកាន់​ពលរដ្ឋ​៦​រូប ពី​បទ ជេរ​ប្រមាថ​ជា​សាធារណៈ​។​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ