ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជនវ័យ១៨ឆ្នាំម្នាក់ត្រូវជាប់ចោទថា រួមមេត្រីជាមួយអនីតិជន ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលព្រិច និងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ធ្វើការចាប់ខ្លួនមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីយុវជនរូបនេះមានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ តាមឆាតរហូតឈានដល់ការរួមមេត្រីជាមួយគ្នាបានសម្រេចជាបន្តបន្ទាប់១យប់៣ដង។
សេចក្តីរាយការណ៍បន្តថា ក្រោយមករឿងរ៉ាវទាំងអស់នោះក៏បានបែកធ្លាយ ព្រោះតែនាងហើមប្រដាប់ភេទដើរអត់រួច ទើបឪពុកម្ដាយដឹង ហើយក៏បានប្ដឹងឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង។ ការចាប់ខ្លួននោះធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សេចក្តីរាយការណ៍បន្តទៀតថា យុវជនជាប់ចោទរូបនេះឈ្មោះ សុខ សុវណ្ណះ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងកញ្ចក់ មានទីលំនៅក្នុងភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក្រោយពីពិនិត្យទឹកនោមរកឃើញថា យុវជនរូបនេះក៏មានប្រើប្រាស់ថ្នាំញៀនផងដែរ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ។
បើតាមនគរបាលបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះបានទាក់ទងស្រឡាញ់គ្នាតាមឆាតហ្វេសប៊ុក ហើយមុនពេលកើតហេតុកាលពីម៉ោង៧យប់ថ្ងៃទី៥ ខែតុលា ពួកគេទាំង២នាក់ក៏បានទំនាក់ទំនងគ្នាតាមឆាត និងតាមទូរស័ព្ទ លុះដល់ថ្ងៃទី៦ តុលា ម៉ោង៧យប់ យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះក៏ណាត់តាមឆាតហ្វេសប៊ុក ដោយសម្រេចជួបគ្នានៅចំណុចមុខមណ្ឌលសុខភាព ឃុំទួលព្រិច។ បន្ទាប់មកយុវជនជាប់ចោទក៏ជិះម៉ូតូទៅដឹកក្មេងស្រីរងគ្រោះទៅដើរលេង និងហូបអីបន្តិចបន្តួច រួចទើបឌុបគ្នាត្រឡប់មកដេកផ្ទះបងប្អូនជីដូន១របស់យុវជនសង្ស័យ ។
ប្រភពដដែលបន្តថា លុះដល់ម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា អ្នកទាំង២ក៏បានចាប់ផ្ដើមរួមមេត្រីជាមួយគ្នារហូតបានសម្រេចជាបន្តបន្ទាប់ចំនួន៣ដង។
ប្រភពដដែលបន្តទៀតថា លុះដល់ព្រឹកឡើង ទើបយុវជរូបនេះឌុបនាងជាសង្សារត្រឡប់ទៅផ្ទះវិញ ហើយដោយសារតែច្រើនដង ទើបធ្វើឲ្យប្រដាប់ភេទនាងហើម និងឈឺដើរស្ទើរពុំចង់រួចនោះទេ ទើបត្រូវបានឪពុកម្ដាយនាងសង្ស័យធ្វើការជជីកសួរ រហូតបែកធ្លាយដឹងរឿងតែម្តង។
ក្រោយពីដឹងរឿងរ៉ាវទាំងអស់នោះហើយ ឪពុកម្ដាយនាងក៏បានទៅដាក់ពាក្យប្ដឹងទៅកាន់នគរបាលប៉ុស្តិ៍ម្កាក់ ហើយក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍រួមនឹងកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល បានចុះទៅឃាត់ខ្លួនយុវជនសង្ស័យរូបនោះនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ