ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយការណ៍​ភ្លាម ប៉ូលិស​បង្កប់កម្លាំង​ភ្លែត​ ឆ្មក់​ចាប់​ជន​ទាំង​២​នេះ​ក្នុង​រោង​ចាំចំការ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លាក់ខ្លួន​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ…

ខេត្តកំពត ៖ តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លាក់ខ្លួន​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​៧​នេះ​ជនសង្ស័យ​ពីរ​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២១​កញ្ចប់ ធំ​២​កញ្ចប់ និង​ឧបករណ៍​សំរាប់​ជក់​ពីរ​សំរាប់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ពីរ​នាក់ និង​បញ្ជូន​ទៅ​កាន់​តុលាការ​នា​រសៀល​នេះ​មាន​៖ ទី​១-​ឈ្មោះ ធាង រ៉ាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្លា ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត និង​ទី​២-​ឈ្មោះ សុខ ផ​ល្លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់ នៅ​ភូមិ​ត្រពាំង​របើក ស្រុក​ឈូក ខេត្តកំពត ។

លោក​វរៈសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បាន​ឲ្យ កោះសន្តិភាព ដឹង​ថា មុន​នឹង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​រួម​នឹង​ថ្នាំ​ញៀន​នោះ គឺ​ដោយ​មានការ​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​-​ឃុំ ខាងលើ​បាន​សហការ​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​បង្កប់​របស់​សមត្ថកិច្ច ហើយ​កន្លែង​ដែល​ជន សង្ស័យ​ទាំង​ពីរ​នាក់​លាក់ខ្លួន​ធ្វើ​សកម្មភាព​ចែកចាយ​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ធ្វើ​ជា​រោង​មួយ​ដូច​រោង​ចាំចំការ​នៅ​ចំណុច​លើ​ភ្នំ​មួយ ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ ភ្នំ​ស្រែ​អង្គ្រង ក្នុងភូមិ​កោះ​ស្លា ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រ​មួ​ច​ជាប់​តែ​ម្តង ។ ជន​ទាំង​នាក់​នេះ​រួម​នឹង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នា​រសៀល​ថ្ងៃនេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ