ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ចាត់​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៊ី ជា​ភារកិច្ច​របស់​សម្តេច ទៀ បា.ញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ចាត់​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៊ី ដែល​ចូល​មក​ស្រុក​វិញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ចាត់​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៊ី ដែល​ចូល​មក​ស្រុក​វិញ គឺជា​ភារកិច្ច​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជាមួយ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដែល​ទទួល​បាន​និទ្ទេស (A) ចំនួន​៤៤៣​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា យ៉ាង​ដូច្នេះ​ថា «​មេ​ឧ​ន្ទា​ម​ក្រៅច្បាប់​និយាយ​ឡើង​សុទ្ធតែ​មាន​មនុស្ស​រាប់​លាន​នាក់​អមដំណើរ​ខ្លួន តើ​អាហ្នឹង​វា​មក​តាម​នឹង​ហើយ​ដឹក​ពី​កូរ៉េ​ផង ដឹក​ពី​ថៃ​ផង ។

បើ​មក​ពី​កូរ៉េ​ទាល់តែ​យន្តហោះ​៥០០​គ្រឿង ហើយ​នោះ​វិញ​គេ​គិត​ថា កម្មករ​នៅ​ថៃ​គាំទ្រ​ទាំងអស់​ឬ​ម៉េច? ។ មក​ពី​ថៃ​បើ​មក​ខុស​កន្លែង​ក្រែង​ត្រូវ​មីន​ងាប់​ទៀត ព្រោះ​ដោះ​មីន​មិន​ទាន់​អស់​ទេ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។ ក្រៅពី​មីន​នៅ​មាន​កងទ័ព​សងខាង​ទៀត តើ​អ្នក​ណា​ឲ្យ​មក​!»​។ តប​នឹង​ការ​កាន់​ប៉ា​ស្ព័​របា​រាំង​ចូល​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន​សែន បញ្ជាក់​ថា​«​មេ​ឧទ្ទាម​ក្រៅច្បាប់ បាន​ទាត់​សញ្ជាតិ​ខ្មែរ​ចោល​ហើយ ដូច្នេះ​នៅ​ពេល​ចូល ស្រុក​ខ្មែរ​វិញ​កាន់តែ​ស្រួល និង​កាន់តែ​ត្រូវ ។ ហ្អែ​ង​កាន់​ប៉ា​ស្ព័​របា​រាំង​ចូល​ស្រុក​ខ្មែរ​ត្រូវ​ហើយ​»​។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា «​មេ​ឧទ្ទាម​ក្រៅច្បាប់​មិន​ចាំបាច់​និយាយ​ច្រើន​នោះ​ទេ ។ ឥឡូវ​ហ្នឹង គឺ​ភារៈកិច្ច​របស់​ទៀ បាញ់ ហើយ​ក្នុង​ការ​ចាត់ការ ព្រោះ​ឆ្លងកាត់​បន្ទាត់​ក្រហម​ហើយ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​គូសបញ្ជាក់​ទៅ​កាន់​ក្រុមប្រឆាំង​ថា «​ទ​ង្វើ​នេះ​មិន​អាច​អត់ឱន​ឲ្យ​បាន​នោះ​ទេ ។ ហើយ​អ្នក​ទាំងឡាយ​ដែល​ចូល​ពាក់ព័ន្ធ​សុំ​កុំ​ចាត់​ទុក​រាជរដ្ឋាភិបាល​បំពាន​សិទ្ធិ​របស់​អ្នក ។ បន្ទាត់​ក្រហម គឺ​បាន​ឆ្លង​ហើយ​ឃើញ​មួយ​ចាប់​មួយ ហើយ​កាត់ទោស​អត់​ទាមទារ​អ្វី​នោះ​ទេ​»៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ