ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាក់​អត់​ខ្លាចរអា​សោះ​…​បា.ញ់​សម្លា.ប់​ចិន​គ្នា​ឯង​ឆៅ​ៗ​កណ្តាល​ក្រុងព្រះសីហនុ​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​៦ តុលា វេលា​ម៉ោង​៨​ព្រឹក បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ជនជាតិ​ចិន​៣​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​បាន​ទម្លាក់​ចេញពី​រថយន្ត បន្ទាប់​ពី​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។ ការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​៦ តុលា វេលា​ម៉ោង​៨​ព្រឹក បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ជនជាតិ​ចិន​៣​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​បាន​ទម្លាក់​ចេញពី​រថយន្ត បន្ទាប់​ពី​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។ ការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នេះ បាន​ធ្វើ​ឡើង​ហាក់​មិន​មានការ​ខ្លាចរអា​អ្វី​សោះ ដោយ​ធ្វើ​សកម្មភាព​នេះ​នៅ​កណ្តាល​ក្រុង​តែ​ម្តង ។ ការ​បាញ់​សម្លាប់​ឆៅ​ៗ​នេះ​នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​៦ តុលា ស្ថិត​នៅ​ចំណុច​ផ្លូវ​សេ​តេ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ។

យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៦ តុលា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​អុ​ី​ស៊ុ​យ​ហ្សុ​៊​យ ស៊េរី​ខ្ពស់​មួយ​គ្រឿង​បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សេ​តេ ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ ភ្លាម​ៗ​គេ​បានឃើញ​មានការ​រុញ​សាកសព​មួយ​ទម្លាក់​ចោល​នៅ​លើ​បណ្ដោយ​ផ្លូវ​ខាងលើ ហើយ​ក៏​បើករថយន្ត​ទៅ​ទុក​ចោល​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ក្រោម ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ រួច​ឡើង​ជិះ​កង់​បី​ឥណ្ឌា គេចខ្លួន​ក្នុង​បំណង​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​សណ្ឋាគារ តែ​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ និង​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

ទោះបីជា​បែប​ណា នេះ​មិនមែន​ជា​ករណី​ថ្មី​ទេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ដែល​មាន​ចិន​មក​រស់នៅ​រាប់​ម៉ឺន​នាក់​នោះ ពោល​គឺ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​បាញ់​សម្លាប់​គ្នា​បែប​នេះ​ទាំង​ថ្ងៃ​កើត​ឡើងជា​បន្តបន្ទាប់​ដែរ ។
ប៉ុន្មាន​ថ្ងៃមុន​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ដៃដល់​ជា​ជនជាតិ​ចិន​ម្នាក់​ជុំវិញ​ករណី​ប្លន់​សម្លាប់​កាត់​ជា​កង់​ៗ ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​។ បញ្ហា​ដែល​បាន​កើតឡើង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ។

បញ្ហា​បាញ់​សម្លាប់​គ្នា​យ៉ាង​អនាធិបតេយ្យ និង​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ ជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ និង​មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ ។ សម្រាប់​មន្ត្រី​សង្គម​ស៊ី​វិល​ថា បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​មានការ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​ទៅ​លេង​កម្សាន្ត ព្រោះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ជាមួយ​គ្នា​នេះ​វា​ក៏​ជា​មេរៀន​ដ៏​អាក្រក់​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ដែរ ។ ម្យ៉ាងវិញទៀត លោក​គូសបញ្ជាក់​ថា បញ្ហា​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់​សម្តី​ដោយ​លោក​បាន​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ថា តើ​ជនជាតិ​ចិន​ទាំងនោះ​បាន​កាំភ្លើង​ពី​ណា​មក​ប្រើប្រាស់ ។ ចំពោះ​ការ​ប្រើប្រាស់​អាវុធ​ដោយ​សេរី​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ ។ លោក​ក៏​ទទួលស្គាល់​ផង​ដែរ​នូវ​ចំណុច​ខ្វះចន្លោះ​ខ្លះ​ៗ បើ​ទោះបី​អាជ្ញាធរ​ខិតខំ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាងណា​ក៏​ដោយ​ចុះ ។

យ៉ាងណា​ក៏​ដោយ ប្រឈម​មុខ​នឹង​បញ្ហា​នេះ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ខាងលើ បាន​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​តែ​ពង្រឹង​វិធានការ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​របស់​កម្ពុ​ជាមួយ​នេះ ។ ពួក​គេ​ក៏​បាន​ទទូច​ឱ្យ​អាជ្ញាធរ​យក​ចិត្ត ទុក​ដាក់ និង​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​ស្នាក់​នៅ អត្តសញ្ញាណ និង​មុខរបរ​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ចំពោះ​ពួក​គេ ។ ក្រោយ​ការ​បាញ់​សម្លាប់​គ្នា​ហើយ​ក្រុម​ជនល្មើស​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ៕

អត្ថបទសរសេរ ដោយ