ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់កូនស្រីច្រើនម៉ោងម្តាយជជីកសួរ… បែកធ្លាយរឿងគូស្នេហ៍​អីៗក្នុងបន្ទប់​​ជួល​(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា យុវជនម្នាក់​​នេះ​ល្បួង​កូនស្រី​​របស់​គាត់​ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំទៅ​រំលោភ​សេព​សន្ធ​វៈ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​រហូត​បាន​សម្រេច​១​ដង​។ ​ការ​ចាប់ខ្លួន​​យុវជនម្នាក់​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​លេខ​៤ ផ្លូវ​លេ​១០៤ ស្ថិត​នៅ​ភូមិ​ក្រពើ​ទ្រោម…

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា យុវជនម្នាក់​​នេះ​ល្បួង​កូនស្រី​​របស់​គាត់​ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំទៅ​រំលោភ​សេព​សន្ធ​វៈ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​រហូត​បាន​សម្រេច​១​ដង​។

​ការ​ចាប់ខ្លួន​​យុវជនម្នាក់​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​លេខ​៤ ផ្លូវ​លេ​១០៤ ស្ថិត​នៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

​យុវជន​សង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ឌុ​ក សំណាង អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​ផលិត​សរសរ​គ្រឹះ ​ស្នាក់​នៅ​បន្ទប់​ជួ​ល​កើតហេតុ​​ខាងលើ​។

តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ ខែតុលា​ ឆ្នាំ​២០១៩ ក្មេង​ស្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​កាន់​ជនសង្ស័យ​ ដោយ​សួរ​ថា ​«​បង​ទំនេរ​ឬទេ?​» ខណៈនោះ​ជនសង្ស័យ​ឆ្លើយ​ថា​ «​ទំនេរ​តើ​» បន្ទាប់​មក​ក្មេង​ស្រីរ​គ្រោះ​ក៏​បាន​ប្រាប់​ថា «​អ​ញ្ចឹ​ង​សូម​បង​មក​ដឹក​អូន​ទៅ​លេង​បន្ទប់​ជួលរ​បស់បង​ផង​»​ ។ ​ពេល​នោះ​ជន​​សង្ស័យ​ក៏​យល់ព្រម​ ហើយរ​ហូត​​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ​ជនសង្ស័យ​​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ តាកែវ​១N-៧៣៩៥ ​ទៅ​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ពី​ផ្ទះ​នៅ​ក្នុង​ខេត្តកណ្ដាល មក​លេង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល​ខាងលើ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​មុន ចំណែកឯ​ជនសង្ស័យ​បាន​ចូល​តាម​ក្រោយ ​រួច​ខ្ទាស់​គន្លឹះទ្វារ​ជាប់​ បន្ទាប់​មក​អ្នក​ទាំង​២​នាក់​ក៏​បាន​រួមរ័ក​ជាមួយ​គ្នា​រហូត​បាន​សម្រេច​១​ដង ​ទើបសង្ស័យ​ជិះ​ម៉ូតូឌុប​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្ទះ​វិញ​។

តាមប្រភពដដែលបានបន្តទៀត​ថា លុះ​ពេល​ទៅ​ដល់​ផ្ទះ​វិញ ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ជជីក​សួរ​កូនស្រី​ពី​រឿង​បាត់​ពី​ផ្ទះ​ច្រើន​ម៉ោង​ ដោយ​មិន​អាច​លាក់បាំង​បាន ទើប​នាង​ទម្លាយ​រឿង​ពិត​ប្រាប់​ដល់​ម្ដាយ បន្ទាប់​មក​ស្ត្រី​ជា​ម្ដាយ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​បាន​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ចុះ​ទៅ​ចាប់ខ្លួន​​សង្ស័យ ដោយ​ចោទប្រកាន់​ថា​ ​យុវជន​ខាងលើ​​នេះ​ល្បួង​កូនស្រី​គាត់​មិន​ទាន់​គ្រប់​អាយុ​រួមរ័ក​រហូត​បាន​សម្រេច​ ។ ​ពេល​នេះ​នគរបាល​បាន​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ