ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ហើយ​គ្រូពេទ្យ​ចាក់​ថ្នាំ​ចម្លង​អេ​ដស៍​ពេញ​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បាន​បញ្ជាក់​ថា សំណុំរឿង​បណ្តឹង​សារទុក្ខ​របស់​ទណ្ឌិត​ជា​គ្រូពេទ្យ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដែល​បាន​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អ្នក​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បាន​បញ្ជាក់​ថា សំណុំរឿង​បណ្តឹង​សារទុក្ខ​របស់​ទណ្ឌិត​ជា​គ្រូពេទ្យ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដែល​បាន​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អ្នក​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រមាណ​១២២​នាក់​ឆ្លង​មេរោគ​អេ​ដស៍​ត្រូវ​បាន​ចៅក្រម​តុលាការ​កំពូល​ធ្វើការ​ប្រកាស​សាលដីកា​កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​តម្កល់​ទោស​នៅ​ដដែល​គឺ​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ។

បន្ទាប់​ពី​បាន​ប្តឹង​ឧទ្ធរណ៍​មក​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន ឱ្យ​នៅ​ដដែល​ទើប​ជនជាប់ចោទ​បាន​ប្ដឹង​សារទុក្ខ​ឡើង​មក​តុលាការ​កំពូល ហើយ​ចុង​ក្រោយ​តុលាការ​កំពូល​បាន​សម្រេច​ដដែល​ដោយ​បិទផ្លូវ​តវ៉ា ។

តុលាការ​កំពូល​បាន​បញ្ជាក់​ថា សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​គ្រូពេទ្យ​ដែល​ចាក់​ថ្នាំ​ចម្លងរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា រយៈពេល​២​ថ្ងៃ ។

នៅ​ក្នុង​សវនាការ​ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន បាន​ឆ្លើយ​សារភាព​ថា កន្លែង​ពិនិត្យ​សុខភាព​របស់​គាត់​គឺ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ជនជាប់ចោទ​គឺ​គ្រាន់តែ​ចេះ​ចាក់​ថ្នាំ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ការ​ព្យាបាល​អ្នក​ភូមិ​គឺ​ដោយសារ​តែ ជនជាប់ចោទ​មានការ​អាណិត​ក៏​ចេះ​តែ​ព្យាបាល​ចាក់​ថ្នាំ​អ្នក​ភូមិ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​ប្រើ​ម្ជុល​រួម​គ្នា​ដោយសារ​តែ​មិន​មាន​ម្ជុល​ច្រើន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចោទប្រកាន់​ចំនួន​៣​បទល្មើស ទី​១-​បទ​«​ឃាតកម្ម អំពើ​ឃោរឃៅ​តាម​» មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​, ទី​២-​បទ​«​ការ​ប្រព្រឹត្ត​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អ្នក​ដទៃ​» តាម​មាត្រ​១៨ និង​មាត្រា​៥០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ និង​ទី​៣-​បទ​«​ធ្វើ​អាជីវកម្ម​ពេទ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​ខេត្តបាត់ដំបង​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ឱ្យ​បង់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ