ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សម្រេច​ឲ្យ​ចរាចរ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ១៥០០០ រៀល​ចាប់ពី​ថ្ងៃ​ទី​៧ តុលា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យោង​តាម​រា​ជ​រដ្ឋា​ភិបាល​កម្ពុជា ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៩ បានចេញ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ចេញផ្សាយ​ធន​ប័ត្រ​អនុ​ស្សាវរីយ៍​ប្រភេទ​ ១៥០០០​រៀល​ ដោយ​បាន​សម្រេច​តាម​មាត្រា​៣​ដូច​ខាងក្រោម ៖…

​រាជធានី​ភ្នំពេញ ៖ យោង​តាម​រា​ជ​រដ្ឋា​ភិបាល​កម្ពុជា ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០១៩ បានចេញ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ចេញផ្សាយ​ធន​ប័ត្រ​អនុ​ស្សាវរីយ៍​ប្រភេទ​ ១៥០០០​រៀល​ ដោយ​បាន​សម្រេច​តាម​មាត្រា​៣​ដូច​ខាងក្រោម ៖

​មាត្រា១-​ អនុវត្ត​ឱ្យ​ចេញ​ផ្សាយ​ ធ្វើ​ចរាចរ​ និង​ប្រើ​ប្រាស់​ក្នុង​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នូវ​ធន​ប័ត្រ​អនុ​ស្សាវរីយ៍​ប្រភេទ ១៥០០០​ រៀល ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ប្រាក់​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​រួច​ហើយ ។

មាត្រា២- ធនា​គារ​ជាតិ​នៃ​កម្ពុជា មាន​ភារ​កិច្ច​ចេញ​សេចក្តី​ប្រកាស​ ដើម្បី​ផ្ស​ព្វ​ផ្សាយ​ពី​​លក្ខណៈ​សម្គាល់​នៃ​ធន​ប័ត្រ​អនុ​ស្សាវរីយ៍​​ប្រភេទ ១៥០០០ រៀល​ នេះ។

មាត្រា៣- រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី អគ្គ​ទេសា​ភិបាល​ធនា​គារ​នៃ​កម្ពុជា រដ្ឋ​មន្ត្រី​ រដ្ឋ​លេខាធិការ​គ្រប់​ក្រសួង​-ស្ថាប័ន និង​អភិផ​បាល​រាជធានី-ខេត្ត ត្រូវ​ទទួល​បន្ទុក​អនុ​វត្ត​ អនុ​ក្រឹត្យ​នេះ​តាម​ភារ​កិច្ច​រៀង​ខ្លួន ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ