ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ស្រមៃ​ក្លាយជា​ការ​ពិត​! កម្មករ​សំណង់​​ម្នាក់​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្មករ​សំណង់​ម្នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុ​ខេ​ង តែងតែ​និយាយ​ប្រាប់​ភរិយា​គាត់​ថា «​ថ្ងៃ​ណាមួយ យើង​ប្រាកដជា​មានសំណាង​ធំ​មិន​ខាន​ឡើយ​» ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក…

កម្មករ​សំណង់​ម្នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុ​ខេ​ង តែងតែ​និយាយ​ប្រាប់​ភរិយា​គាត់​ថា «​ថ្ងៃ​ណាមួយ យើង​ប្រាកដជា​មានសំណាង​ធំ​មិន​ខាន​ឡើយ​» ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ដែល​គាត់​ទិញ​យក​ទៅ​ពិសា​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏​បាន​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​នេះ​មែន ។

លោក សុ​ខេ​ង បញ្ជាក់​ថា​៖ «​ខ្ញុំ​តែងតែ​គិត​ពី​ឱកាស​ចំណេញ​ត្រលប់​មក​វិញ ពេល​ខ្ញុំ​ចំណាយ ។ បើសិន​ខ្ញុំ​ទិញ​កាហ្វេ​ទឹកដោះគោ ១៥០០​រៀល ខ្ញុំ​នឹង​អត់​បាន​អី​សោះ តែបើ​ខ្ញុំ​ថែម​៥០០​រៀល ដើម្បី​ទិញ វើក (WURKZ) ខ្ញុំ​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ត្រឡប់​មក​វិញ យ៉ាង​ហោច​ណាស់​ក៏​បាន​ភេសជ្ជៈ ១​កំប៉ុង​មក​វិញ​ដែរ ។ លើក​នេះ​ខ្ញុំ​ឈ្នះ​រង្វាន់​ធំ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប៉ង​ហើយ​» ។

លោក​បន្ថែម​ថា​៖ «​ភេសជ្ជៈ​មួយ​កំប៉ុង​ក៏​ជា​ការ​វិនិយោគ​មួយ​ដែរ ។ បើ​ចំណាយ​ប្រហាក់ប្រហែល​គ្នា ហើយ​មានឱកាស​ចំណេញ​ច្រើន​ជាង យើង​គួរតែ​សាកល្បង ព្រោះ​សំណាង​មើល​មិនឃើញ​ទេ ។ ទឹកប្រាក់ ៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​យក​ទៅ​ទិញ​គោ​ទុក​ប្រវាស់ ដើម្បី​បាន​ចំណូល​បន្ថែម និង​យក​ទៅ​ជួសជុលផ្ទះ ដែល​ខូចខាត និង​កំពុង​លិច​ទឹក​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ