ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីថីឆ្ពោះទៅការ​បញ្ចប់ភាព​ក្រីក្រ​នៅ​ក្នុង​ពិភព​លោក

4 ឆ្នាំ មុន

មាន​ធនធាន​ច្រើន​ណាស់​នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​ក៏​មាន​សង្គម​ជា​ច្រើន​នៅ​តែ​ក្រីក្រ ។ ហេតុ​អ្វី​បានជា​ភាព​ក្រីក្រ​នៅ​តែ​មាន ? មនុស្ស​ភាគច្រើន​ទទួលយក​នូវ​ស្ថានភាព​ដ៏​ចំលែក​នេះ ដោយសារ​តែ​ពួក​គេ​គិត​ថា ​វា​ជា​រឿង​ធម្មជាតិ​ដែល​មាន​អ្នកខ្លះ​មាន និង​អ្នកខ្លះ​ក្រខ្សត់ ។…

មាន​ធនធាន​ច្រើន​ណាស់​នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​ក៏​មាន​សង្គម​ជា​ច្រើន​នៅ​តែ​ក្រីក្រ ។ ហេតុ​អ្វី​បានជា​ភាព​ក្រីក្រ​នៅ​តែ​មាន ?

មនុស្ស​ភាគច្រើន​ទទួលយក​នូវ​ស្ថានភាព​ដ៏​ចំលែក​នេះ ដោយសារ​តែ​ពួក​គេ​គិត​ថា ​វា​ជា​រឿង​ធម្មជាតិ​ដែល​មាន​អ្នកខ្លះ​មាន និង​អ្នកខ្លះ​ក្រខ្សត់ ។ មានការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ភាព​ក្រីក្រ​ដែរ ​ប៉ុន្តែ​ក្នុង​របៀប​ដែល​មិន​ត្រឹមត្រូវ ដូច​ជា​បរិមាណ​ជំនួយ​ដ៏​ច្រើន ​ដែល​បាន​ផ្ញើ​​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ភាព​ក្រីក្រ​នៅ​តែ​មាន​ដដែល ។ ដូចនេះ ​យើង​គួរតែ​បោះបង់​ពួក​គេ​ចោល? រឺ​ក៏​គួរតែ​ផ្តល់​ឲ្យ​ពួក​គេ​ច្រើន​ជាង​នេះ ? ចំលើយ​គឺទេ ។

អត្ថបទ​នេះ ​នឹង​បង្ហាញ​អ្នក​ពី​ហេតុផល​ដែល​ភាព​ក្រីក្រ​នៅ​តែ​មាន និង​របៀប​ដែល​អាច​ដោះស្រាយ​វា​បាន
ហើយ​អ្នក​ក៏​បាន​ស្វែង​យល់​ពី៖

-​របៀប​ដែល​ជាតិ​សាសន៍​ដូច​ជា​ចិន និង​ឥណ្ឌា​ចាក​ចេញពី​ភាព​ក្រីក្រ
-​ហេតុ​អ្វី​បានជា​ជំនួយ​ពិតប្រាកដ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ​ជំនួយ
-​ហេតុ​អ្វី​បានជា​ប្រទេស​ក្រីក្រ​ភាគច្រើន​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ទីតាំង​ដែល​គ្មាន​ដែនសមុទ្រ

១-​បដិវត្តន៍​ឧ​ស្សា​ហ​កម្ម​បង្កើត​ធនធាន​ដ៏​សំបើម​សម្រាប់​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ជិ​វិត​រាប់​ពាន់​លាន​ទៀត​នៅ​តែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ខ្លាំង
សមភាព​វា​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ។ ប្រជាជន​នៅ​ប្រទេស​អ្នកមាន​មាននូវ​ធនធាន​លើស​ពី​តម្រូវការ​របស់​ពួក​គេ ចំនែកឯ​ជាតិ​សាសន៍​ក្រីក្រ​ប្រឹងប្រែង​រាល់ថ្ងៃ​ដើម្បី​តែ​ចំអែត​ក្រពះ​ដើម្បី​រស់​តែ​ប៉ុណ្ណោះ​។

ជា​លទ្ធផល​ជា​រៀងរាល់ថ្ងៃ​មាន​ក្មេង​ៗ​ប្រហែល​១៨០០០​នាក់​ស្លាប់​ដោយសារ​កង្វះ​អាហា​រូប
ត្ថ​ម្ភ ។ គឺ​ស្មើនឹង​ម្នាក់​ក្នុង​រាល់​៥​វិនាទី​បាន​ស្លាប់ !

គម្លាត​នៃ​ទ្រព្យធន​នេះ​មិនធំ​ដូច្នេះ​ទេ​កាលពី​២០០​ឆ្នាំ​មុន មិន​ថា​អ្នក​រស់នៅ​ទីណា​គំលាត​ភាព​ក្រីក្រ​រវាង​អឺរ៉ុប និង​អា​ព្រិ​ក​គឺ​វា​តូច​មែនទែន​។ តែ​ប្រទេស​មួយ​ចំនួន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​បដិវត្តន៍​ឩ​ស្សា​ហ​កម្ម ឯ​ប្រទេស​មួយ​ចំនួន​នៅ​តែ​ក្រីក្រ​ដដែល​។ ឩ​ទា​ហរ​ណ៍​នៅ​ពេល​ដែល​មាន Steam engine ធ្វើ​ឲ្យ​ផលិតកម្ម​កើនឡើង​ហើយ​ក៏​បង្កើន​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​។ លើស​ពី​នេះ​ការ​មក​ដល់​នូវ​អគ្គិសនី និង​ការ​ទំនាក់ទំនង​ពី​ចម្ងាយ​(Telecommunication) ធ្វើ​ឲ្យ​មានការ​លូតលាស់​នូវ​សេដ្ឋកិច្ច​ពិភពលោក ។

អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការ​លូតលាស់​នេះ​ជាងគេ​គឺ ប្រទេស​នៅ​លោក​ខាងលិច ។ ហើយ​ប្រទេស​ក្រៅពី​លោក​ខាងលិច​នៅ​តែ​ក្រីក្រ​មក​ទល់​សព្វថ្ងៃ​។ សព្វ​ថ្ងៃនេះ​មនុស្ស​ជាង ១០០០​លាន​នាក់​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​រកបាន​តិច​ជាង​១​ដុល្លារ​ក្នុង​១​ថ្ងៃ​។

អ្នក​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​មធ្យម​មាន​ពី​១០០០​ទៅ​៥០០០​លាន​នាក់ ពួក​គេ​មាន​រកបាន​ពី​១​ទៅ​២​ដុល្លារ​ក្នុង​១​ថ្ងៃ វា​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពួក​គេ​រស់រាន​តែ​មិន​អាច​ឲ្យ​ពួក​គេ​មាន​បន្ទប់ទឹក រឺ​ទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ ។ មនុស្ស​ពី​២០០០​ទៅ​៥០០០​លាន​នាក់​ស្ថិត​នៅ​ក្នុង​កម្រិត​ថ្នាក់​កណ្តាល​មាន​ន័យ​ថា​ពួក​គេ​មាន​ជំរក មាន​ទូរទស្សន៍ និង​អាច​មាន​ម៉ូតូ ។ (នៅមានបន្ត)

អត្ថបទសរសេរ ដោយ