ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីមុខ​ព្រ​លាន​មិន​អស់ចិត្ត បន្ត​ទៅ​ពន្លះ​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង ស្រាប់តែ​បើក​បុក​រះ​រថយន្ត​និង​ម៉ូតូ​សរុប​៧​គ្រឿង​តាំងពី​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​អ្នកបើកបរ​ភ្លាម​ៗ​នៅ​រង្វង់​មូល​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង ស្រាប់តែ​បើក​បុក​រះ​រថយន្ត​និង​ម៉ូតូ​សរុប​៧​គ្រឿង​តាំងពី​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​អ្នកបើកបរ​ភ្លាម​ៗ​នៅ​រង្វង់​មូល​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ​ខែតុលា ឆ្នាំ​២០១៩ ។

រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ២A-០៦៥១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ចំណែក​រថយន្ត​រង​គ្រោះ​ចំនួន​៤​គ្រឿង ក្នុង​នោះ ១-​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស រង​ការ​ខូចខាត ២-​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ ៣-​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ស រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ បែក​កញ្ចក់ និង​ស្តុ​ប ៤-​រថយន្ត​ម៉ាក​ណា​វ៉ា​រ៉ា ពណ៌​ខ្មៅ កំពុង​ចត​នៅ​តាម​ផ្លូវ​រង្វង់​មូល​ចោម​ចៅ រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ។ រីឯ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​រង​ការ​ខូចខាត មិន​ស្គាល់​ម៉ាក និងស្ត្រីម្នាក់​​ដែល​​រង​របួសធ្ងន់​ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​ព្យាយាម​បើក​រត់គេច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ដេញ​រថយន្ត​បង្ក​ខាងលើ​រហូត​មក​ដល់​ជិត​រង្វង់​មូល​ចោម​ចៅ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​ប៉ះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ស បណ្តាល​ឲ្យ​បែក​កញ្ចក់​និង​ស្តុ​ប ហើយ​មិន​ព្រម​ឈប់ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ទៅ​ផ្ទប់​រថយន្ត​ម៉ាក​ណា​វ៉ា​រ៉ា ដែល​កំពុង​ចត​នៅ​រង្វង់​មូល​ចោម​ចៅ រុញ​ទៅ​ប៉ះ​រថយន្ត​២​គ្រឿង​ទៀត គឺ​រថយន្ត​ម៉ាក​ព្រូស និង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ បាក់ជើង​ម្ខាង ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​បង្ក​បើក​បុក​ម៉ូតូ​ផ្ទប់​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ចត​ចោល ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​លោត​ចេញពី​រថយន្ដ ដើម្បី​រត់គេច​ខ្លួន​ដែរ តែ​ត្រូវ​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​រង​គ្រោះ​នាំ​គ្នា​ដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​ពី​រថយន្ត​បង្ក​បើក​ប៉ះ​រហូត​ដល់​ទៅ​ចំនួន​៤​គ្រឿង សុទ្ធតែ​ជា​រថយន្ត​ស៊េរី​ទំនើប​ៗ ហើយ​ម្ចាស់​រថយន្ត​រង​គ្រោះ​មើលទៅ​ភាគី​បង្ក​គ្មាន​លទ្ធភាព​សង​ថ្លៃ​ខូចខាត ទើប​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាំង​៤​គ្រឿង​ខាងលើ មិន​ទាមទារ សំណង សុខចិត្ត​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​២​គ្រឿង​ដែល​រង​ការ​ខូចខាត​ធ្ងន់ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ទៅ​អោយ​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង និង​យក​អ្នកបើកបរ​រថយន្ត​បង្ក និង​រថយន្ត​បង្ក រួមទាំង​​ម៉ូតូ យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ