ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​១០៨ នៃ​ចំនួន​សមាជិក​ទាំងមូល​បាន​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់ និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត ។ ការ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ធ្វើ​ឡើង​ក្នុង​សម័យ​ជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្តេច…

រា​ធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​១០៨ នៃ​ចំនួន​សមាជិក​ទាំងមូល​បាន​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់ និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត ។ ការ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ធ្វើ​ឡើង​ក្នុង​សម័យ​ជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា នា​ព្រឹក ថ្ងៃ​ទី​៧ ខែតុលា​នេះ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​មាន​២២​ជំពូក និង​១១១​មាត្រា ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​មាន​គោលបំណង និង​សារ​ប្រយោជន៍​ដូច​ខាងក្រោម ពង្រឹង​ការ​គ្រប់គ្រង គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​ប្រតិបត្តិ​ការងារ​ទាំងឡាយ ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់​សំណង់ និង​សាធារណជន​ចូលរួម​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព និង​បរិ​ស្លា​៥ ល្អ​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​ចីរភាព សំដៅ​លើកកម្ពស់ ស៊ី​ទុ​មា​ល​ភាព​សាធារណៈ ។

បង្កើន​គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​វិស័យ​សំណង់ ជំរុញ​ទីផ្សារ​អចលនទ្រព្យ ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យប្រជុំ​ពេញ​អង្គនា​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ ។

សូម​ជម្រាប​ថា ក្រៅពី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​រដ្ឋសភា​ក៏​លើកយក​របៀបវារៈ​មួយ​ចំនួន​ទៀត​ដូច​ជា ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់