ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ចូល​ភ្នំស្រុក​បាក់​ស្រុត​លូ ដោយសារ​រថយន្ត​ដឹក​ធ្ងន់ ខណៈ​ពេល​ដែល​ទឹកជំនន់​លិច​ស្រែ​ស្រូវ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​មេឃ​កំពុង​ធ្លាក់​ស្រិច​ៗ ភ្លាម​ៗ​ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ករណី បាក់​ស្រុត​ផ្លូវ​មាន​លូ​កាត់​មួយ​កន្លែង​ចូល​ទៅ​កាន់​ទីរួមស្រុក ភ្នំស្រុក​នៃ​ខេត្ត​បន្ទ​យ​មាន​ជ័យ​ចុះ​ពី​ផ្លូវជាតិ​លេខ​៦​ខាងជើង​ចំណុច​ទួលរ​វៀង ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​មេឃ​កំពុង​ធ្លាក់​ស្រិច​ៗ ភ្លាម​ៗ​ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ករណី បាក់​ស្រុត​ផ្លូវ​មាន​លូ​កាត់​មួយ​កន្លែង​ចូល​ទៅ​កាន់​ទីរួមស្រុក ភ្នំស្រុក​នៃ​ខេត្ត​បន្ទ​យ​មាន​ជ័យ​ចុះ​ពី​ផ្លូវជាតិ​លេខ​៦​ខាងជើង​ចំណុច​ទួលរ​វៀង ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ។

ដោយនៅ​ព្រឹក​ថ្ងៃ ទី​៦ តុលា​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល និង​ផ្តល់​ផែនការ​ដោះស្រាយ​ជា​បន្ទាន់ ដល់​ជំនាញ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដាច់​ផ្លូវ (​ស្ថានភាព​ទឹកជំនន់​ខ្ពស់​) និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ទៅ​មក ។ ផ្លូវ​ចូល​ភ្នំស្រុក​នេះ​គេ​ឃើញ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈការ​ធ្វើ​ជា​ប្រចាំ តែ​ផ្លូវ​នៅ​តែ​ជួប​បញ្ហា​លំបាក​ដដែល​គ្រ​ឡុ​ក នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ។

ស្ថានភាព​ផ្លូវ​បាន​បាក់​ស្រុត កាលពី​យប់​ថ្ងៃ​ទី​០៥ តុលា ដោយសារ​បញ្ហា​ឡាន​ដឹក​ធ្ងន់ និង​ស្ថានភាព​ទឹក​សងខាង​ផ្លូវ​កើនឡើង​ខ្លាំង ពិសេស​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​ថា កាលពី​រដូវប្រាំង​កន្លង​មាន​ប្រជាពលរដ្ឋ​បាន​ចោះ​ដាក់​លូ​បង្ហូរទឹក​ឆ្លងកាត់​ទទឹង​ផ្ទៃ​បាត​ផ្លូវ ។

នៅ​ពេល​នេះ​កន្លែង​ដែល​បាក់​ស្រុត គឺ​ត្រូវ​បាន​ដំណើរការ​វិញ ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​លោក អ៊ុំ រាត្រី កងកម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​ជំនាញ​មន្ទីរ​សាធារណៈ​បាន​សហការ​ជួយ​ដោះស្រាយ​សម្រួល​ចរាចរណ៍​ទៅ​ផ្លូវ​ម្ខ​ង​ទៀត​អម​សងខាង​ផ្លូវ​ដែល​រង​ការ​បាក់​ខូច​នេះ​មិន​មាន​បញ្ហា​មិន​អាច​ធ្វើ​ដំណើរ​បាន​នោះ​ឡើយ គឺ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​បានជា​ធម្មតា​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ