កសិកររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន សម្រេចបំណងប្រាថ្នាដោយទទួលបានថវិកាគ្រប់គ្រាន់សម្រាប់រៀបចំមង្គលការជាមួយនារីដែលខ្លួនស្រឡាញ់ បន្ទាប់ពីឈ្នះរង្វាន់ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ដែលលោកទិញទទួលទានត្រឹម ១កំប៉ុងប៉ុណ្ណោះ ។
លោកបានឱ្យដឹងថា ៖ «វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ។ រង្វាន់ ៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រម៉ៃថា នឹងបានរៀបការជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើនសម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ» ។
អ្នកស្រុកចិត្របុរីរូបនេះបន្ថែមថា ថវិកាមួយផ្នែកនៃប្រាក់រង្វាន់នេះនឹងជូនម្តាយរបស់លោកខ្លះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងខ្លះទៀតសម្រាប់លោកយកទៅរៀនជំនាញជួសជុលម៉ូតូ ដើម្បីបង្កើតមុខរបរទៅថ្ងៃអនាគត ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ