ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បើកភ្នែក​ឡើង​ភ្លាម បាត់​រថយន្ត​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ដោយសារ​តែ​បាត់​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង ដែល​គេ​សង្ស័យ​ថា ត្រូវ​ចោរលួច បាត់ កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៧…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ដោយសារ​តែ​បាត់​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង ដែល​គេ​សង្ស័យ​ថា ត្រូវ​ចោរលួច បាត់ កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ម្ចាស់​ចត​ទុក​នៅ​ខាង​ផ្ទះ ស្ថិត​នៅ​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាត់​នោះ​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2S-2541 លេខ​ម៉ាស៊ីន NIL លេខ​តួ 4TASM92N0Z102912 ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុ​ក ហេង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ។

សេចក្តីរាយការណ៍​បន្ត​ថា ជា​ធម្មតា​រថយន្ត​នោះ ម្ចាស់​តែងតែ​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ហើយ​ស្រាប់តែ​បាត់ ខណៈ​ពេល​ដែល​គាត់​ភ្ញាក់​ពី​ដំណេក រួច​បើកទ្វារ​ផ្ទះ​ចេញ​មក​ក្រៅ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង​។ បើ​តាម​ការ​សន្និដ្ឋាន​របស់​ជន​រង​គ្រោះ​ថា រថយន្ត​នេះ​ប្រហែលជា​អាច​ត្រូវ​ចោរលួច​នៅ​វេលា​ទៀប​ភ្លឺ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​មមាញឹក​ក្នុង​ការ​ស្រាវជ្រាវ​ពី​ករណី​នេះ​ហើយ​។ ហើយ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ករណី​ថ្មី​មួយទៀត ដែល​លេចមុខ​ចោរលួច​រថយន្ត ដែល​កម្រ​មាននៅ​ខេត្តបាត់ដំបង​។ សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​យានយន្ត គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បាត់បង់​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ