ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មហាក្សត្រ​ម៉ា​ឡេ​ស៊ី ​លែង​អតីត​បវរកញ្ញា​រុ​ស្ស៊ី

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​បវរកញ្ញា​រុ​ស្ស៊ី នាង​OKSANA VOEVODINA គូសបញ្ជាក់​ប្រាប់​DAILY MAIL​ពី​ការ​លែងលះ​គ្នា​ជាមួយ​អតីត​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី មូ​ហា​ម៉ាត់​ទី​៥​។ នាង​គូសបញ្ជាក់​ថា​នាង​បានដឹង​ពី​ការ​លែងលះ​នោះ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​និង​ថា ពុំ​មាន​នរណា​ម្នាក់​បញ្ជូន​បណ្ដា​ឯកសារ​ពី​ការ​លែងលះ​គ្នា​នោះ​ទេ​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​បវរកញ្ញា​រុ​ស្ស៊ី នាង​OKSANA VOEVODINA គូសបញ្ជាក់​ប្រាប់​DAILY MAIL​ពី​ការ​លែងលះ​គ្នា​ជាមួយ​អតីត​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី មូ​ហា​ម៉ាត់​ទី​៥​។ នាង​គូសបញ្ជាក់​ថា​នាង​បានដឹង​ពី​ការ​លែងលះ​នោះ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​និង​ថា ពុំ​មាន​នរណា​ម្នាក់​បញ្ជូន​បណ្ដា​ឯកសារ​ពី​ការ​លែងលះ​គ្នា​នោះ​ទេ​។

បវរកញ្ញា​ក្រុង​មូ​ស្គូ​ឆ្នាំ​២០១៥​នោះ​បាន​រៀបរាប់​លម្អិត​ប្រាប់​DAILY MAIL​ពី​ការ​ចែកផ្លូវ​គ្នា​នេះ ជាមួយ​អតីត​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ីមូ​ហា​ម៉ាត់​ទី​៥​។ នាង​ថា​នាង​បាន​ចែកផ្លូវ​គ្នា​ពេល​នាង​មាន​ផ្ទៃពោះ​៤​ខែ​។ នាង​បញ្ជាក់​ថា​នាង​បានដឹង​ពី​រឿង​នេះ តាម​រយៈ​អ៊ីន​ធើ​រ​ណេ​ត​និង​ថា​គ្មាន​នរណា​ម្នាក់​ទាក់ទង​មក​នាង​ពី​រឿង​លែងលះ​គ្នា​នោះ​ទេ​។ អតីត​មហាក្សត្រ​មូ​ហា​ម៉ាត់​ទី​៥​បាន​ចាក​ចេញពី​រូប​នាង កាលពី​ខែធ្នូ​កន្លង​ទៅ​ហើយ​មិនឃើញ​វិល​ត្រឡប់​មក​វិញ​សោះ​។ នាង​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​សម្រេច​នោះ​របស់​ទ្រង់​។

កាសែត​DAILY MAIL​រំលឹក​ថា អតីត​មហាក្សត្រ​អង្គ​នោះ បាន​ប្រើ​រូបមន្ត​នៃ​ការ​លែងលះ​របស់​អ៊ិ​ស្លា​ម ដើម្បី​កាត់​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​នោះ​។ ចំណែក​នាង​OKSANA VOEVODINA បាន​ទទូច​លើ​ប្រការ​ដែល​ថា នាង​ពុំ​ត្រូវ​បាន​គេ​ផ្ដល់​ព័ត៌មាន​ពី​ការ​លែងលះ​គ្នា​នោះ​ឡើយ​។ នាង​ថា​គ្មាន​នរណា​ម្នាក់​កោះហៅ​ខ្ញុំ​ទៅ​តុលាការ​ទេ​។

តាម​DAILY MAIL​នាង​បាន​ប្រាប់​ទៅ​អតីត​ព្រះ​ស្វាមី​ថា​ទ្រង់មាន​បុត្រ​មួយ​អង្គ​ហើយ ហើយ​ទ្រង់​ក្លាយជា​ព្រះ​បិតា​គេ​។ មិន​សំខាន់​ទេ​ដែល​អា​ពា​ហ៍​អិ​ពា​ហ៍​របស់​យើង​ក្លាយជា​យ៉ាងណា​នោះ តែ​ខ្ញុំ​ចង់​ឲ្យ​កូនប្រុស​ខ្ញុំ​មាន​ទាំង​ឪពុក​ទាំង​ម្ដាយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ