ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ជា​ច្រើន​ពាន់​នាក់​​ផ្គើន​អាជ្ញាធរ​ហាម​មិន​ឲ្យ​ពាក់​ម៉ាស់

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៥​តុលា​បាន​លើកគ្នា​តវ៉ា​ជាមួយ​ការ​ពាក់​ម៉ាស់ ទោះជា​មានការ​ហាមឃាត់​របស់​អាជ្ញាធរ​ហុងកុង បន្ទាប់​ពី​រាត្រីកាល​នៃ​អំពើ​ហិង្សា ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ដែល​នាំ​ឲ្យ​មានការ​បិទ​មេត្រូ​និង​ហាង​ទំនិញ​ជា​ច្រើន​។ ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ដែនដី​ហុងកុង​ពួក​បាតុករ​ដែល​ពាក់​ម៉ាស់​បិទមុខ បាន​លើកគ្នា​តវ៉ា​នា​រសៀល​ថ្ងៃ​ទី​៥​តុលា​។ ពួក​គេ​ចង់​ផ្កើ​ន​ដល់​ការ​ហាមឃាត់​ដែល​ប្រកាស​នា​ថ្ងៃ​ទី​៤​តុលា​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​ពាក់​ម៉ាស់​។…

ក្រុង​ហុងកុង ៖ បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៥​តុលា​បាន​លើកគ្នា​តវ៉ា​ជាមួយ​ការ​ពាក់​ម៉ាស់ ទោះជា​មានការ​ហាមឃាត់​របស់​អាជ្ញាធរ​ហុងកុង បន្ទាប់​ពី​រាត្រីកាល​នៃ​អំពើ​ហិង្សា ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ដែល​នាំ​ឲ្យ​មានការ​បិទ​មេត្រូ​និង​ហាង​ទំនិញ​ជា​ច្រើន​។

ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ដែនដី​ហុងកុង​ពួក​បាតុករ​ដែល​ពាក់​ម៉ាស់​បិទមុខ បាន​លើកគ្នា​តវ៉ា​នា​រសៀល​ថ្ងៃ​ទី​៥​តុលា​។ ពួក​គេ​ចង់​ផ្កើ​ន​ដល់​ការ​ហាមឃាត់​ដែល​ប្រកាស​នា​ថ្ងៃ​ទី​៤​តុលា​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​ពាក់​ម៉ាស់​។

ពួក​បាតុករ​នា​ដើម​ព្រលប់​បាន​នាំ​គ្នា​បង្កើត​ជា​ច្រ​វ៉ា​ក់​មនុស្ស​និង​ស្រែក​ពាក្យស្លោក​នានា​ស្និទ្ធ​ប្រជាធិបតេយ្យ​។ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​CARRIE KAM នា​ថ្ងៃ​ទី​៥​តុលា​បាន​បរិហារ បណ្ដា​សកម្មភាព​របស់​ពួក​បះបោរ​ដែល​ពាក់​ម៉ាស់​បិទមុខ​ហើយ​អះអាង​ថា ប្រជាជន​មានការ​ភ័យ​ខ្លាច​បន្ទាប់​ពី​រាត្រី​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ​សម្រាប់​ក្រុង​ហុងកុង​មក​។

នៅ​SHEUNG SHUI​ជិត​ព្រំដែន​ចិន​គេ​ឃើញ​ពួក​បាតុករ​បិទមុខ វាយ​បំបែក​កញ្ចក់​ហាង​ទំនិញ​នានា​ដែល​ជា​របស់​បណ្ដា​ក្រុមហ៊ុន​ចិន​ឬ​ចាត់​ទុក​ថា​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។ វិធានការ​ហាមឃាត់​មិន​ឲ្យ​ពួក​បាតុករ​ប្រើ​ម៉ាស់​បិទមុខ មាន​គោលដៅ​បញ្ចប់​ការ​តវ៉ា​៤​ខែ​មក​ហើយ ជា​ការ​តវ៉ា​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​ៗ​មក ចាប់តាំងពី​ដែនដី​ហុងកុង​ត្រូវ​ប្រគល់​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​។

ការ​ហាមឃាត់​នោះ​ហាក់ដូចជា​យក​ប្រេង​ចាក់​លើ​ភ្លើង​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​នេះ​សកម្ម​ភាព​តវ៉ា​បាន​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ដែនដី​ហុងកុង​។ ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​កើត​មាន​រវាង​ប៉ូលិស​និង​ពួក​បាតុករ​ដែល​អុកឡុក​តាម​ដង​វិ​ថី​នានា ដើរ​ដុត​និង​អុកឡុក​បណ្ដា​ស្ថានីយ​មេត្រូ​និង​បណ្ដា​ទីតាំង​ពាណិជ្ជកម្ម​ស្និទ្ធ​ចិន​។ នៅ​ខណ្ឌ​YUEN LONG ប៉ូលិស​ម្នាក់​បាន​បាញ់កាំភ្លើង ពេល​រថយន្ត​របស់​គេ​ត្រូវ​ឡោម​ព​ទ្ធ័​ហើយ​ដប​សាំង​ដុត​បាន​ផ្ទុះ​ក្បែរ​ជើង​គេ​។ ក្មេង​ប្រុស​ម្នាក់​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​ត្រង់​ភ្លៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ