ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​២​ថ្ងៃ ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៥ និង​៦ ខែតុលា ឆ្នាំ​២០១៩ កើតឡើង​១៨​លើក​(​យប់​១១​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៥ និង​៦ ខែតុលា ឆ្នាំ​២០១៩ កើតឡើង​១៨​លើក​(​យប់​១១​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​៦​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​ប្រជែង​២​លើក​,​បត់​គ្រោះថ្នាក់​៤​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៣​នាក់​:​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​១​នាក់​) ។
គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៤​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៣​គ្រឿង​នោះ​មាន : ម៉ូតូ​១៩​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៦​គ្រឿង​,​ថ្មើរជើង​៣​នាក់​,​ម៉ូតូ​កង់​បី​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​៥​លើក​,​ម៉ូតូ​កង់​បី​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​៩​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល ១​លើក​ស្លាប់​១​នាក់​, រាជធានី​ភ្មំ​ពេញ​២​លើក​ស្លាប់​ស្រី​១​នាក់​របួស​២​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ