ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លុះទ្វារធ្វើសកម្មភាពរាល់យប់​ ពេលម្ចាស់​​ផ្ទះមកដល់អស់រលីង​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាង​ត់​ដំបង ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​មួយ​កន្លែង​ចូល​លួច​គ្រឿង​សង្ហា​រឹម​អស់​គ្មាន​សល់ ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាង​ត់​ដំបង ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​មួយ​កន្លែង​ចូល​លួច​គ្រឿង​សង្ហា​រឹម​អស់​គ្មាន​សល់ ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខណៈ​ដែល​ម្ចាស់​មិន​បាន​ស្នាក់​នៅ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​លំ ផា​ន អាយុ​៣៩​ឆ្នាំ ២-​ឈ្មោះ យូ ផា​ណា​លាភ អាយុ​១៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ និង​៣-​ឈ្មោះ​រ័​ត្ន ដា​រ៉ូ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

លោក​អធិការ​បាន​ប្រាប់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ទេព វ៉ិ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ​។ ជន​រង​គ្រោះ​រូប​នេះ​បាន​ប្ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា បន្ទាប់​ពី​គាត់​បាន​ទៅ​ដល់​ផ្ទះ ហើយ​បាត់បង់​គ្រឿង​សង្ហា​រឹម​នៅ​ក្នុងផ្ទះ​អស់​ជា​ច្រើន​។

លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​របស់​ជន​រង​គ្រោះ​ភ្លាម លោកស្នងការ​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​ជា​បន្តបន្ទាប់​តែ​ម្ដង ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​ជា​ច្រើន​ផង​ដែរ​។

បើ​តាម​ការ​ស្រង់​សំដី​របស់​ជន​រង​គ្រោះ​ដែល​មន្ត្រី​ជំនាញ​បាន​សាកសួរ លោក ទេព វ៉ិ​ត បាន​ប្រាប់​ថា ផ្ទះ​របស់​លោក​មិន​មាន​អ្នក​ស្នាក់​នៅ​នោះ​ទេ ដោយ​លោក​ជាប់រវល់​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៤​តុលា ពេល​លោក​សម្រាក​ពី​ការងារ ហើយ​ត្រឡប់​មក​មើល​ផ្ទះ ស្រាប់តែ​ឃើញ​ស្នាម​កាត់​សោរ​ទ្វារផ្ទះ ហើយ​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ត្រូវ​ក្រុម​ជនសង្ស័យ​លួច​យក​អស់ តែ​លោក​មិនដឹង​ថា ក្រុម​ជនសង្ស័យ​ចូល​លួច​ពី​ពេល​ណា​នោះ​ទេ ហើយ​ពេល​នោះ​លោក​ក៏​បាន​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​ប្រាប់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ទ​ទូល​ខុស​ត្រូវ​ចំពោះ​ទ​ង្វើ​ទុ​ច្ច​រឹត​របស់​ពួក​គេ​ផង​ដែរ​។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ឱ្យ​ដឹង​ថា ពួកគេ​​នាំ​គ្នា​គាស់​ផ្ទះ​ចូល​លួច​គ្រឿង​សង្ហា​រឹម​នេះ​ច្រើន​ថ្ងៃ​មក​ហើយ មិនមែន​ទើប​ចូល​យក​ម្ដងនោះ​ទេ​។ ពួក​គេ​បាន​ដឹក​គ្រឿង​សង្ហា​រឹម​ចេញពីផ្ទះ​ជន​រង​គ្រោះ​តាម​រយៈ​រទេះអូស ដែល​ប្រព្រឹត្ត​ច្រើន​លើក​ច្រើន​សារ ដែល​ភាគច្រើន​ធ្វើ​នៅ​ពេល​យប់​ស្ងាត់​រហូត​អស់ពី​ក្នុងផ្ទះ​ជន​រង​គ្រោះ​។

ចំពោះ​វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​មក​វិញ រួម​មាន សា​ឡុ​ង​ចំនួន​១ ទ្វារ​ឈើ​ចំនួន​១១​សន្លឹក និង​គ្រែ​ឈើ​ចំនួន​៨​គ្រឿង (​គ្មាន​រនាប​)​។ លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​សួរនាំ ជនសង្ស័យ​ទាំង​៣​នាក់ រីឯ​វត្ថុ​តាង​ក៏​ត្រូវ​បាន​ដកហូត​ដឹក​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ក្រុង​បាត់ដំបង​ហើយ​ដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ