ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​ហើយ​…​កូនស្រី​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ម្តាយ​នាង​លោតទឹក​សម្លា.ប់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​បាន​លោតទឹក​សម្លាប់​ខ្លួន កាលពី​២​ថ្ងៃមុន​នៅ​ស្ពាន​ជ្រោយចង្វារ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​បាន​លោតទឹក​សម្លាប់​ខ្លួន កាលពី​២​ថ្ងៃមុន​នៅ​ស្ពាន​ជ្រោយចង្វារ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃ​ទី​០៦ ខែតុលា​នេះ ។

សព​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ហេ​ន នាថ អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ប្រណាក ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

កូនស្រីជនរងគ្រោះ

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ខាងលើ​ក្មេង​ៗ​រស់នៅ​តំបន់​នោះ​បាន​នាំ​គ្នា​រត់​លេង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទើប​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល ចុះ​ពិនិត្យ​ជាក់ស្តែង​តែ​ម្តង​ទៅ ។ ពេល​ចុះ​ពិនិត្យ​នគរបាល​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់ នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​អោយ​ជួយ​ទំនាក់ទំនង​ទៅ​កាន់​បងប្អូន​សាច់ញាតិ​សព​ខាងលើ​ឲ្យ​មក​ពិនិត្យ​មើល​ថា តើ​សព​នេះ​ជា​សាច់ញាតិ​របស់​ខ្លួន​ឬ ព្រោះ​កាលពី​២​ថ្ងៃមុន មាន​ករណី​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ។

ក្រោយ​ទំនាក់ទំនង​ទៅ​បងប្អូន​សាច់ញាតិ​ហើយ​នោះ គេ​សង្កេត​ឃើញ​នារី​វ័យ​២៣​ឆ្នាំ​ម្នាក់ ឈ្មោះ ខេ​ង ស្រី​ឡា ដែល​ត្រូវជា​កូនស្រី​បាន​ទៅ​ពិនិត្យ​មើល​ដល់​កន្លែង ក្រោយ​ពិនិត្យ​មើល​រួច​នាង​អះអាង​យ៉ាង​ច្បាស់​ថា សព​នេះ គឺជា​សព​ម្តាយបង្កើត​របស់​នាង​ប្រាកដ​មែន ដែល​បាន​លោតទឹក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​០៤ ខែតុលា​កន្លង​ទៅ ។

តាម​ការ​អះអាង​របស់​នារី​ជា​កូនស្រី អោយ​ដឹង​ថា ម្តាយ​របស់​នាង​មាន​ជំងឺមហារីក​សុដន់​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ព្យាបាល​ជា ទើប​ស្ត្រី​ជា​ម្តាយ​មាន​អារម្មណ៍​ថា អស់សង្ឃឹម​ក្នុង​ជីវិត​ទើប​សម្រេច​បញ្ចប់ជីវិត​ដោយ​ការ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។

កូនស្រីជនរងគ្រោះ

យ៉ាងណាមិញ ក្រោយ​នគរបាល​ជំនាញ​ស្រង់​សព​ចេញពី​ទឹក និង​ធ្វើការ​ពិនិត្យ​វិ​ច្ច័​យ​រួចរាល់​ហើយ​នោះ​ក៏​សម្រេច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ កូនស្រី​មិន​នឹក​ស្មាន ម្តាយ​និយាយ​ជា​ការ​ពិត​ទើប​មិន​ចាប់អារម្មណ៍ ស្រាប់​សមត្ថកិច្ច​ខ​ល​ទៅ​ស្ទើរ​ស្លុតចិត្ត(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ