ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់​តែ​ច្បាស់… នៅ​ពេល​ពង​ស្វាស​ចេះ​តែ​ហើម​ខុស​ធម្មតា (18+)

4 ឆ្នាំ មុន

ការ​ហើម​របស់​ថង់​ពងស្វាស​អាច​កើតឡើង​ដោយសារ​តែ​ការ​មាន​របួស ឬ​ជំងឺ​ណាមួយ​។ វា​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​កើនឡើង​ជាតិ​ទឹក រលាក ឬ​ការ​លូតលាស់​មិនធម្មតា​ក្នុង​ថង់​ពងស្វាស​។ ការ​ហើម​នេះ​អាច​នឹង​មិន​ឈឺចាប់ ឬ​ឈឺចាប់​ខ្លាំង​។​បើសិនជា​ការ​ហើម​នោះ​ឈឺ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ភ្លាម​។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ទៅ​តាម​មូលហេតុ​របស់​វា​ទឿ​ត​នោះ…

ការ​ហើម​របស់​ថង់​ពងស្វាស​អាច​កើតឡើង​ដោយសារ​តែ​ការ​មាន​របួស ឬ​ជំងឺ​ណាមួយ​។ វា​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​កើនឡើង​ជាតិ​ទឹក រលាក ឬ​ការ​លូតលាស់​មិនធម្មតា​ក្នុង​ថង់​ពងស្វាស​។ ការ​ហើម​នេះ​អាច​នឹង​មិន​ឈឺចាប់ ឬ​ឈឺចាប់​ខ្លាំង​។​បើសិនជា​ការ​ហើម​នោះ​ឈឺ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ភ្លាម​។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ទៅ​តាម​មូលហេតុ​របស់​វា​ទឿ​ត​នោះ បើសិនជា​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​ទេ អ្នកជំងឺ​អាច​នឹង​បាត់បង់​ពងស្វាស​បាន​។

ការ​ហើម​របស់​ថង់​ពងស្វាស​អាច​កើតឡើង​លឿន ឬ​យឺត​ៗ​។ មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ការ​ឈឺចាប់​ដោយសារ​តែ​ហើម​ថង់​ពងស្វាស​គឺ​ការ​រមួល​ពងស្វាស​តែ​ម្តង ដែល​វា​អាច​ធ្វើ​ឲ្យ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ចិញ្ចឹម​ពងស្វាស​បាន​។ ករណី​ជំងឺ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ពងស្វាស​ងាប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

បញ្ហា​ជំងឺ​ដែល​អាច​ធ្វើ​ឲ្យ​ថង់​ពងស្វាស​ហើម​ដែរ​នោះ​មាន​ដូច​ជា​៖

១-ការ​ប៉ះទង្គិច
២- មហារីក​ពងស្វាស
៣- ការ​រីក​ធំ​របស់​សរសៃ​វ៉ែន​មិនធម្មតា​ក្នុង​ថង់​ពងស្វាស
៤- ការ​រលាក​ពងស្វាស​ស្រួច​ស្រាវ
៥- ការ​ដក់​ទឹក​ក្នុង​ថង់​ពងស្វាស
៦- មាន​ក្លន​ចូល​ក្នុង​ថង់​ពងស្វាស
៧- ការ​រលាក ឬ​ការ​បង្ក​រោគ​នៅ​បំពង់​អេ​ពី​ឌី​ឌី​ម (Epididymitis)
៨- ការ​ខ្សោយបេះដូង
៩- ការ​លាក ឬ​បង្ក​រោគ​នៅ​ស្បែក​ថង់​ពងស្វាស​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ