ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិន​បើ​​មាន​អាកា​រៈទាំង​នេះ​​បញ្ជាក់​ថា ខ្វះ «​កាល់ស្យូម​» ហើយ

4 ឆ្នាំ មុន

កាល់ស្យូម គឺជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ ទោះជា​យ៉ាងណា​រាង​កាយ​ក៏​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​រក្សា​សម្ពាធ​ឈាម គ្រប់គ្រង​ការ​បញ្ចេញ​អ័រម៉ូន និង​ដំណើរ​ការ​មុខងារ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ប្រក្រតី​ផង​ដែរ​។ នៅ​ពេល​រាង​កាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ នោះ​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម​មិន​ខាន​។ ថា​តើ​កង្វះ​ជាតិ​កាល់ស្យូម​បង្ហាញ​អាកា​រៈ​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

កាល់ស្យូម គឺជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ ទោះជា​យ៉ាងណា​រាង​កាយ​ក៏​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​រក្សា​សម្ពាធ​ឈាម គ្រប់គ្រង​ការ​បញ្ចេញ​អ័រម៉ូន និង​ដំណើរ​ការ​មុខងារ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ប្រក្រតី​ផង​ដែរ​។ នៅ​ពេល​រាង​កាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ នោះ​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម​មិន​ខាន​។ ថា​តើ​កង្វះ​ជាតិ​កាល់ស្យូម​បង្ហាញ​អាកា​រៈ​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈ​ដែល​លេចឡើង​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​កាល់ស្យូម ៖

១. ស្បែក​ស្ងួត ៖ កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​ស្បែក​ផង​ដែរ។ ជា​ធម្មតា​ស្ថានភាព​នេះ​ធ្វើ​អោយ​ស្បែក​ស្ងួត​បែក​ស្រកា​។ លើស​ពី​នេះ​ទៅ​ទៀត​កង្វះ​ជាតិ​កាល់​ស្យូម​ក្នុង​រាង​កាយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​កា​រវិ​វត្ត​នៃ​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូច​ជា​ត្រអក​និង​ជំងឺ​ស្បែក​របក​ក្រហម (psoriasis)​។

២. អស់កម្លាំង​ខុស​ប្រក្រតី ៖ មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ​។ អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់​ស្យូម​ងាយ​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន​។​នោះ​ក៏​ព្រោះតែ​ជា​ធម្មតា​កង្វះ​ជាតិ​កាល់​ស្យូម​ក្នុង​រាង​កាយ គឺ​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ទាំងមូល​។ ដូច្នេះ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​អាកា​រៈ​អស់កម្លាំង​ខ្លាំង ល្ហិតល្ហៃ ឬ​មាន​អារម្មណ៍​ខ្សោយ​ថាមពល​ជាប់​ជា​និច្ច ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​។

៣. ជំងឺ​បាក់ទឹកចិត្ត (Depression)៖ នោះ​ក៏​ព្រោះតែ​កាល់ស្យូម​មាន​តួនាទី​ចាំបាច់​សម្រាប់​ការ​គ្រប់គ្រង​អារម្មណ៍​ជួយ​អោយ​ស្ងប់​និង​ធូរស្រាល​។ ដូច្នេះ​ហើយ​ទើប​នៅ​ពេល​ទទួលទាន​កាល់​ស្យូម​បាន​តិច​ប៉ុណ្ណា ហានិភ័យ​នៃ​បញ្ហា​ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍មិនល្អ​កើនឡើង​ប៉ុន​នោះ​។

៤. គេង​មិន​លក់ ៖ ជឿ ឬ​អត់ថា​អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ បញ្ហា​នោះ​គឺ​កាល់ស្យូម​ក៏​មាន​តួនាទី​ក្នុង​ការ​បង្កើត​អ័​រ ម៉ូ​ន​មេ​ឡា​តូ​នី​ន​ដែល​ជួយ​អោយ​គេង​លក់​។ ទោះបីជា​ពេល​ខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញលេញ​ឡើង​វិញ​នៅ​ព្រឹក​បន្ទាប់​។

៥. ឈឺ​ឆៀប​ៗ​និង​ស្ពឹក ៖ កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​ស្ពឹក​និង​ឈឺ​ឆៀប​ជុំវិញ​មាត់ ឬ​ម្រាម​ដៃជើង ឬ​សូ​ម្បី​តែ​ញ័រ​សាច់ដុំ​។

៦. ឧស្សាហ៍​ឈឺ ៖ កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ខ្លាំងក្លា​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ គ្រុនផ្ដាសាយ ក្អក អា​ឡែក​ស៊ី ហើយ​ងាយ​ឆ្លង​មេរោគ​ផ្សេង​ៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ​។

៧. ក្រចក​ផុ​​យ​ស្រួយ​ឆាប់​បាក់ ៖ ក៏​ដូចនឹង​ឆ្អឹង​ដែរ ក្រចក​ក៏​ត្រូវការ​បរិមាណ​នៃ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​សុខភាព​ល្អ​ផង​ដែរ​។ ដូច្នេះ​នៅ​ពេល​អ្នកមាន​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម ក្រចក​ប្រែជា​ស្ងួត​ខ្លាំង ខ្សោយ​ងាយ​របក​និង​ឆាប់​បាក់​។

៨. រមួល​សាច់ដុំ ៖ អាកា​រៈរ​មួល​សាច់ដុំ​ដែល​ច្រើន​កើតឡើង​នៅ​ពេល​យប់​អាច​ជា​រោគ​សញ្ញា ឬ​អាកា​រៈ​ដំបូង​បំផុត​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ