កន្លងមក ក្រុមការងាររបស់យើងខ្ញុំតែងតែសរសេរអត្ថបទជាច្រើនទាក់ទងនឹងការសម្រកទម្ងន់ ក៏ដូចជាវិធីងាយៗជាច្រើនដែលយើងអាចធ្វើបាន។ប៉ុន្តែនៅពេលអត្ថបទទាំងអស់នោះត្រូវបានចុះផ្សាយ ក៏មានបងប្អូនអ្នកអានរបស់យើង សួរមកវិញទៀតថា ចុះបើចង់ឡើងទម្ងន់វិញគួរធ្វើម៉េច ព្រោះមានបងប្អូនយើងច្រើនណាស់ដែលស្គមៗ ហើយខ្លះទៀតញ៉ាំយ៉ាងម៉េចក៏មិនឡើងទម្ងន់ដែរ។
ការដែលស្គមពេក អាចជាប់ទាក់ទងនឹងបញ្ហាសុខភាពជាច្រើនដែរដូចជា ការកង្វះគ្រាប់ឈាម និងបញ្ហាបន្តពូជជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមធ្យោបាយជួយឲ្យឡើងទម្ងន់បាន ជាពិសេសឡើងទម្ងន់ប្រកបដោយសុខភាព ៖
១-ចូរបន្ថែមកាឡូរីផ្តល់សុខភាពក្នុងរបបអាហារប្រចាំថ្ងៃ តាមរយៈការញ៉ាំគ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើ
២- ចូរញ៉ាំសាច់នាដែលមានប្រូតេអ៊ីនខ្ពស់ ជាពិសេសសាច់មិនជាប់ខ្លាញ់
៣- ញ៉ាំអាហារសម្រន់ដែលផ្ទុកទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាត
៤- ញ៉ាំអាហារតិចៗតែច្រើនដង
៥- មានទម្លាប់ហាត់ប្រាណឲ្យបានរាល់ថ្ងៃ
មុនពេលចាប់ផ្តើមកម្មវិធីជំរុញដល់ការឡើងទម្ងន់ខាងលើ ឬណាមួយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា តើស្ថានភាពសុខភាពរបស់អ្នកស័ក្តិសមនឹងធ្វើវាឬអត់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ