ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់​! ចិន និងចិនដូចគ្នាលេង​ធ្វើ​ទារុណកម្ម​នៅផ្ទះល្វែងមួយកន្លែងក្នុងខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ចាប់​ជំរឹត និង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​០៣…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ចាប់​ជំរឹត និង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០១ ក្រុង និង​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បាន​បន្ត លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី មាន​ប្រសាសន៍​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែតុលា នេះ កម្លាំង​កងរាជអាវុធហត្ថ​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ និង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ក្រោម​ការ​ដឹកនាំ​ពី​លោក ម៉ាង ស៊ី​ណេ​ត អភិបាល​ស្តីទី​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​ខេត្ត​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​បាន ចុះ​ឡោម​ព័ទ្ធ​ផ្ទះល្វែង​ខាងលើ រួច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ ដែល​បាន​ធ្វើ​ទារុណកម្ម​សាហាវឃោរឃៅ​ទៅ​លើ​ជន​រង​គ្រោះ​ជាង​១០​នាក់ នៅ​ម្តុំ​ផ្លូវ​បេតុង​រោងចក្រ RCI ស្ថិត​ក្នុង​ក្រុម​១២ ភូមិ​០៣ សង្កាត់​លេខ​០១ ក្រុង​- ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី បាន​បន្ថែម​ថា ជាបឋម​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៧​នាក់ ។ ដោយ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ទូរស័ព្ទ​០៦​គ្រឿង ខ្នោះដៃ​ចំនួន​១០​ខ្នោះជើង​ចំនួន​៤ ស្រោម​ខ្នោះ​ចំនួន​៤ ក្រណាត់​រំ​មុខ​ចំនួន​២ កាំបិត​បុ័ងតោ​ចំនួន​១ កំប៉ុង​ហ្គា​ស​ចំនួន​២៥ លិខិតឆ្លងដែន​ចំនួន​១ កិច្ចសន្យាជួល​ផ្ទះ​ចំនួន​១ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​១​ច្បាប់ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ជនសង្ស័យ​និង​វត្ថុ​តាំង​ប​ញ្ចូ​ន​ទៅ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ ៕

បញ្ជាក់ ៖ ប្រតិបត្តិការ​ក្តៅ​ៗ​ព្រឹក​មិ​ញ​នៅ​ក្រុងព្រះសីហនុ​…​ជនជាតិ​ចិន​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ