ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​រកស៊ី​ចេញពី​ខួរក្បាល​មហាសេដ្ឋី​ពិភពលោក

4 ឆ្នាំ មុន

៨​ឆ្នាំ​បាន​កន្លង​ផុត​មក​ហើយ​តាំងពី​លោក Steve Jobs ទទួលមរណភាព នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០១១ ប៉ុន្តែ​ការ​ទូន្មាន​របស់​លោក​ពី​ជីវិត ការងារ…

៨​ឆ្នាំ​បាន​កន្លង​ផុត​មក​ហើយ​តាំងពី​លោក Steve Jobs ទទួលមរណភាព នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០១១ ប៉ុន្តែ​ការ​ទូន្មាន​របស់​លោក​ពី​ជីវិត ការងារ និង​ភាព​ជោគជ័យ​នៅ​តែ​ជា​មេរៀន​សំខាន់​របស់​មនុស្ស​ជា​ច្រើន​នា​ពេល​សព្វ​ថ្ងៃនេះ ។

លោក​បាន​និយាយ​ថា ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ និង​បង្កើត​ការ​ផ្លាស់​ប្តូរ​ដែល​មាន​ន័យ ពួក​យើង​ត្រូវ​តែ​ផ្តល់​អាទិភាព​លើ​កា​រត​ភ្ជាប់​បច្ចេកវិទ្យា និង​មនុស្សធម៌​ព្រោះ​វា​អាច​បង្កើត​បាន​គំនិតល្អ​ៗ ។ ហើយ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ខាងក្រោម ៖

១. ការ​ជ្រើសរើស​បុគ្គលិក

លោក Jobs យល់​ច្បាស់​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ពី​ការ​ជ្រើសរើស​បុគ្គលិក​ខុស​សម្រាប់​ក្រុមហ៊ុន ។ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ដែល​កាន់​តំណែង​សំខាន់​ៗ ។
មនុស្ស​ជា​ច្រើន​មានចំណេះ​ដឹង​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ក្នុង​ស្ថាន​ការ​ជា​ច្រើន ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នកជំនាញ​ក្នុង​គ្រប់​ផ្នែក​ទេ ។ អ្នកដឹកនាំ​ដែល​ក​ល្អ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​មិន​ចេះ ហើយ​ពួក​គេ​នាំ​អ្នកជំនាញ ដើម្បី​ជួយ​ពួក​គេ​ដើរទៅ​មុខ​បន្ត ។

២. លោក​ទាមទារ​លទ្ធផល​តាម​ការ​ជំរុញ​ទឹកចិត្ត

លោក Jobs ជា​អ្នកដឹកនាំ​ដែល​ទាមទារ​ខ្ពស់​ពី​បុគ្គលិក​របស់​ខ្លួន ប៉ុន្តែ​លោក​អាច​ជោគជ័យ​បាន​ព្រោះតែ​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក ។ លោក Jobs ដឹង​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​បុគ្គលិក​របស់ Apple ស្រលាញ់​ផលិតផល​ដែល​ពួក​គេ​បង្កើត និង​ជឿជាក់​លើ​គំនិត​ថា​ពួក​គេ​អាច​សម្រេច​បាន​អ្វី​ដែល​មនុស្ស​គិត​ថា​មិន​អាច​កើត​មានបាន​។

៣. លោក​បង្រៀន​អ្នក​ដទៃ​ឲ្យ​ចេះ​ដាក់ខ្លួន

មនុស្ស​ជា​ច្រើន​ស្គាល់​លោក Jobs ថា​ជា​មនុស្ស​ដែល​ក្រ​អឺ​ត្រ​ទម ប៉ុន្តែ​លោក​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ទទួលស្គាល់​កំហុស និង​ផ្លាស់​ប្តូរ​ទិស​ដៅ​ពេល​ដែល​លោក​ខុស​ដែរ ។ ឧទាហរណ៍​ដូច​ជា នៅ​ឆ្នាំ​២០០៧ បន្ទាប់​ពី iPhone ដំបូង​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ Apple មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ក្រៅពី Apple បង្កើត​កម្មវិធី​ទូរស័ព្ទ​ទេ ។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក​លោក​បាន​ផ្លាស់​ប្តូរ​គំនិត​នេះ​១៨០​ដឺ​ក្រេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ