ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​​រហូត​​ដល់​អគារ​ជាន់​ទី​៦​បាត់​ស្រ​មោលតែ​ម្តង ក្រោយ​សមត្ថកិច្ច​ដេញ​តាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់ បន្ទាប់​មក​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ឡើង​ទៅ​លើ​អគា​ជាន់​ទី​៥​រហូត​ដល់​ជាន់​ទី​៦​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​កីឡា​អគារ​ទី​៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់ បន្ទាប់​មក​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ឡើង​ទៅ​លើ​អគា​ជាន់​ទី​៥​រហូត​ដល់​ជាន់​ទី​៦​បាត់​ស្រមោល​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​កីឡា​អគារ​ទី​៥ តាម​បណ្តោយ​ផ្លូវ​២១១​កែង​ផ្លូវ​១៥០ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ចំណាស់​ម្នាក់ និង​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប ស៊េរី​ចាស់ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ពី​ម្តុំ​ត្រឡោក​បែក​ឆ្ពោះទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ (​ពេទ្យ​លោកសង្ឃ​) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​១HD-០២៦០ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ទិស​ដៅ​ស្រប​ទិស​គ្នា រួច​ជិះ​មក​ជិត​ជន​រង​គ្រោះ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួន​មក​ដល់​ចំណុច​ផ្លូវ​ម្តុំ​សាលា​បាក់​ទូក ក៏​ស្រាប់តែ​ជួប​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​រួម​នឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដេញ​តាម​ចាប់ ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់​ចូល​ខាងក្រោយ​បុរី​កីឡា​រហូត​រត់ឡើង​ទៅ​អគារ​ជាន់​ទី​៥​ឡើង​ទៅ​ជាន់​ទី​៦​គេចខ្លួន​បាត់​ស្រមោល ។

ក្នុង​ករណី​នេះ​ដែរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ទាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​បុរី​កីឡា​បាន​មួយសន្ទុះ​ក្រោយមក កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋ បាល​នគរបាល​វាលវង់ លុះដល់​ពេល​ជន​រង​គ្រោះ​មក​ដល់​មើលទៅ​ថា​មិនមែន​ជា​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​នោះ​ទេ ទើប​សមត្ថកិច្ច​ក៏​ដោះ​លែង​វិញ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​២​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ