ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​ៗ​ព្រឹក​មិ​ញ​នៅ​ក្រុងព្រះសីហនុ​…​ជនជាតិ​ចិន​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់(មានវីដេអូ)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជន​រង​គ្រោះ​ប្រមាណ​ជាង​១០​នាក់ ក្នុង​អំពើ​ចាប់ជម្រិត និង​បង្ខាំង​មនុស្ស​ខុសច្បាប់ (ជនជាតិចិន) នា​វេលា​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ដោះខ្លួន​បាន​ហើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជន​រង​គ្រោះ​ប្រមាណ​ជាង​១០​នាក់ ក្នុង​អំពើ​ចាប់ជម្រិត និង​បង្ខាំង​មនុស្ស​ខុសច្បាប់ (ជនជាតិចិន) នា​វេលា​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ដោះខ្លួន​បាន​ហើយ និង​កំពុង​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយសារ​ស្ថានភាព​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​ទារុណកម្ម​រង​របួស​ធ្ងន់ធ្ងរ ។

​សេចក្តីរាយការណ៍បានបន្ត យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ តុលា​នេះ នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង និង​ខេត្ត​ព្រះ​សីហ​នុ ។

ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ លោក​គង់ វិចិត្រ និង​លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ម៉ាង ស៊ី​ណេ​ត បាន​ធ្វើ​ប្រតិបត្តិការ​នេះ​នៅផ្ទះ​ល្វែង​មួយ​កន្លែង នៅ​ចំណុច​ភូមិ​៣ ដើម្បី​រំដោះខ្លួន​ជនជាតិ​ចិន​ប្រមាណ​ជាង​១០​នាក់​ខាងលើ តែ​ចំពោះ​ករណី​នេះ​ខាងលើ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា មក​ពី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ បានជា​ធ្វើ​ទារុណកម្ម​បែប​នេះ ។

ចំណែក​ជនសង្ស័យ​វិញ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន និង​ធ្វើការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។​ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅជាបន្តបន្ទាប់ទៀត ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ